Wednesday, December 14, 2016

ជប៉ុនផ្ដល់ ៤០០ ដុល្លារ​ដល់​អ្នកហ៊ាន​បង្ហើយ​ស៊ុបមួយ​ចានធំ​ត្រឹម ២០ នាទី

ក្រុងតូក្យូ:  បើអ្នក​ចូលចិត្ដ​មីស៊ុបរ៉ាមេន​ជប៉ុន និង​ចង់បាន​ប្រាក់​ទ្រនាប់ដៃ​មកវិញ អ៊ីចឹងទៅ​ភោជនីយដ្ឋាន​អ៊ូម៉ាការ៉ា រ៉ាមេន ហ៊ីយ៉ូអ៊ូរិ ... thumbnail 1 summary

ក្រុងតូក្យូ: បើអ្នក​ចូលចិត្ដ​មីស៊ុបរ៉ាមេន​ជប៉ុន និង​ចង់បាន​ប្រាក់​ទ្រនាប់ដៃ​មកវិញ អ៊ីចឹងទៅ​ភោជនីយដ្ឋាន​អ៊ូម៉ាការ៉ា រ៉ាមេន ហ៊ីយ៉ូអ៊ូរិ ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ពួកគេ​នឹង​ផ្ដល់ប្រាក់ ៤៣៨ ដុល្លារ ដល់​អ្នក​ទទួលទាន​អស់​ស៊ុបរ៉ាមេន​មួយ​ចានធំ​ពេញ​ប៊ឹប​ក្នុងរយៈពេល​តិចជាង ២០ នាទី។
ពួកគេ​មិនបាន​ចាត់ទុក​ការប្រកួត​ទទួលទាន​ស៊ុបចាន​យក្ស​នេះជា​កិច្ច​ការងាយ​នោះទេ។ ៣ ឆ្នាំ​តាំងពី​ភោជនីយដ្ឋាន​ជប៉ុន​បើកឲ្យ​មានការ​ប្រកួត​នេះ មាន​ភ្ញៀវតែ ៩ នាក់​អាច​បង្ហើយ​ស៊ុបមួយ​ចាន​អស់​ទាន់ពេល​កំណត់។ មាន​ពាក្យ​លេច​ឮថា ពួកគេ​មិន​ទទួលទាន​អ្វីសោះ​មួយ​សប្ដាហ៍ និងមិន​និយាយ​ពាក្យ «រ៉ាមេន»។
បើអ្នក​យល់ថា ២០ នាទី​មិនទាន់​គ្រប់គ្រាន់ ភោជនីយដ្ឋាន ក៏ហ៊ាន​ផ្ដល់ប្រាក់ ២៣៦ ដុល្លារ​ដល់អ្នក​ដែល​អាច​បង្ហើយ​នៅ​រយៈពេល ៣០ នាទី​ដែរ។ ប៉ុន្ដែបើ​បរាជ័យ បេក្ខជន​ត្រូវអស់​ប្រាក់​ចុះឈ្មោះ ២៦ ដុល្លារផង និង​ពិន័យ ៨៨ ដុល្លារ ផងដែរ។ ដូច្នេះ ល្បែងភ្នាល់​នេះ​វា​ពិតជា​យុត្ដិធម៌​ហើយ៕

ប្រភព៖ postkhmer.com


loading...