Saturday, December 10, 2016

ស្តេច​ប្រដាល់ ប៉ា​គី​វ​អាវ នឹង​ប្រធានាធិបតី​ហ្វីលីពីន នឹង​មក​កម្ពុ​ជានា​ថ្ងៃទី​១៣​ខាងមុខនេះ​

​នៅសល់តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ស្តេច​ប្រដាល់​ដ៏​ល្បីឈ្មោះ ប៉ា​គី​អាវ នឹង​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​កូ ខូ​តឺ​តេ នឹងធ្វើ​ដំនើរ​ជា... thumbnail 1 summary

​នៅសល់តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ស្តេច​ប្រដាល់​ដ៏​ល្បីឈ្មោះ ប៉ា​គី​អាវ នឹង​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​កូ ខូ​តឺ​តេ នឹងធ្វើ​ដំនើរ​ជាមួយគ្នា​មកកាន់​ប្រទេស​កម្ពុជា ។ 

នេះ​យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។
​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ខៀវ កាញារីទ្ធ បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ០៩ ខែធ្នូ​នេះ​ថា​ឲ្យ​ដឹងថា "​លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយ​ទែ​ក​តេ ល្បី​ហើយ តែ​ពេល​មក​កម្ពុជា គាត់​នាំ​អ្នកល្បី​មួយទៀត​មកជា​មួយ គឺ​ព្រឹទ្ធសមាជិក ប៉ា​គី​វ អ្នក​ប្រដាល់​ល្បីឈ្មោះ​ពិភពលោក ។ ពិតជា​គណ​:​ប្រតិភូ​ល្បីល្បាញ​មែនហើយ​លើក​នេះ ហើយ​ជាការ​រីករាយ​មួយ​សំរាប់​កម្ពុជា​ផងដែរ " ។​
​គួរ​បញ្ជាក់ថា ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន មក​កម្ពុជា​នេះ​រយ​:​ពេល​២​ថ្ងៃ គឺ​ថ្ងៃទី ១៣-១៤ ខែធ្នូ ។ ក្នុងនោះដែរ​គឺមាន​ការចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ បន្ទាប់មក​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ និង​ធ្វើ​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២​រួមមាន អនុស្សារណ​:​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង អនុស្សារណ​:​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា​ផងដែរ ៕​
ប្រភព៖ dnt-news.com


loading...