Friday, December 9, 2016

រីសត​ល្បី​នៅ​ភូកេត​អំពាវនាវ​សុំ​អាវ​ទ្រនាប់​ទុក​បរិច្ចាគ​ឲ្យ​ស្ដ្រី​អ្នក​ទោស

កោះភូកេត:  រីសត​ឆ្នេរ​សេនតារា ហ្គ្រេន ភូកេត កំពុង​អំពាវ​នាវ​រក​ការ​បរិច្ចាគ​អាវ​ទ្រនាប់​ចាស់​ថ្មី​ដើម្បី​ផ្ដល់​ជូន​នារី​អ្នក​ទោស​នៅ​ពន្... thumbnail 1 summary
កោះភូកេត: រីសត​ឆ្នេរ​សេនតារា ហ្គ្រេន ភូកេត កំពុង​អំពាវ​នាវ​រក​ការ​បរិច្ចាគ​អាវ​ទ្រនាប់​ចាស់​ថ្មី​ដើម្បី​ផ្ដល់​ជូន​នារី​អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ដ​ភូកេត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ Coconuts Bangkok។

ការ​អំពាវ​នាវ​សុំ​អំណោយ​អាវ​ទ្រនាប់​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​សប្បុរស​ធម៌​ប្រចាំ​ឆ្នាំ​របស់​រីសត​សម្រាប់​ស្ត្រី​ជាប់​ពន្ធនាគារ​។ នេះ​បើ​យោង​តាម​នាយក​ធន​ធាន​មនុស្ស​នៃ​រីសត​ Centara Grand Beach Resort Phuket អ្នកស្រី ទីវ៉ាផន ម៉ាហាព្រំ បាន​ឲ្យ​ដឹង​កាល​ពីពេល​ថ្មី​ៗ​នេះ។
បច្ចុប្បន្ន មាន​អ្នក​ទោស​នារី​ ចំនួន ​៣៧៧ នាក់​កំពុង​ជាប់​ពន្ធនាគារ​​ខេត្ដ​ភូកេត​។
អ្នកស្រី ទីវ៉ាផន បាន​ពន្យល់​ថា​៖ «​លើក​នេះ​គឺជា​ឆ្នាំ​ទី​៤ ដែល​យើង​បាន​រៀបចំ​សកម្មភាព​សប្បុរស​ធម៌​បែប​នេះ​ ដែល​យើង​បាន​ដាក់​ឈ្មោះ​ថា គម្រោង​សប្បុរស​ធម៌​អាវ​ទ្រនាប់​​ សេនតារា​»។
អ្នក​ស្រី បាន​បន្ដ​ថា​៖ «​ខ្ញុំ​គិត​ថា ស្ដ្រី​ត្រូវ​ការ​របស់​ចាំបាច់​ទាំង​នេះ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ ហើយ​ស្ដ្រី​ជា​អ្នក​ទោស​គ្មាន​ឱកាស​បាន​ចេញ​ទៅ​ពិភព​ខាង​ក្រៅ​ និង​ទិញ​អាវ​ទ្រនាប់​ផ្ទាល់​ខ្លួន​ឡើយ។ ស្ដ្រី​ខ្លះ​ក៏​មាន​ការ​ខ្មាស​អៀន​សុំ​មិត្ដភក្ដិ​ និង​ក្រុម​គ្រួសារ​ចំពោះ​សម្ភារ​ប្រចាំ​ខ្លួន​បែប​នេះ​។ ដូច្នេះ​ពួកគេ​មិន​សុំ​ពី​គេ​ឡើយ​។ នោះ​ជា​មូលហេតុ​ដែល​យើង​ធ្វើ​គម្រោង​នេះ​»។
នាយក​ធនធាន​មនុស្ស​ប្រចាំ​សណ្ឋាគារ​រូប​នេះ​ បាន​អះអាង​ថា​៖ «​ខ្ញុំ​ជឿ​ថា សកម្មភាព​នេះ​ស​បញ្ជាក់​​ថា យើង​នៅ​តែ​ស្រឡាញ់​ និង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ស្ដ្រី​អ្នក​ទោស»។
អ្នក​ស្រី​បញ្ជាក់​ថា៖ «អាវ​ទ្រនាប់​គ្រប់​សណ្ឋាន​ និង​ទំហំ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ចំពោះ​ការ​បរិច្ចាគ​ ដោយ​សារ​យើង​នៅ​តែ​ត្រូវ​ប្រើ​វា ទោះទៅ​ដល់​ទីណា​ក៏​ដោយ​»៕

ប្រភព ៖ postkhmer.com/


loading...