Friday, December 23, 2016

អ៊ុំចំរើន និង សុវណ្ណឌឿន ត្រូវ​ប្រជែង​យកពិន្ទុ​ជាមួយ​ថៃ

ភ្នំពេញៈ  កំពូលអ្នក​ប្រដាល់​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី ធ្លាប់ឈ្នះ​ខ្សែក្រវាត់​ពីសង្វៀន​ដទៃរៀងៗ​ខ្លួនមាន អ៊ុំ ចំរើន និង ឡុង   thumbnail 1 summary

ភ្នំពេញៈ កំពូលអ្នក​ប្រដាល់​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី ធ្លាប់ឈ្នះ​ខ្សែក្រវាត់​ពីសង្វៀន​ដទៃរៀងៗ​ខ្លួនមាន អ៊ុំ ចំរើន និង ឡុង 

សុវណ្ណឌឿន ត្រូវ​ប្រកួត​ដណ្តើម ៣ ពិន្ទុ​ជាមួយ​កីឡាករ​ថៃ ក្នុងការ​ប្រកួត​ជម្រុះ​វិលជុំ​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ ទម្ងន់ ៦៩ គីឡូក្រាម នៅ​សង្វៀន SEATV នា​រសៀល​ថ្ងៃសៅរ៍​ខាងមុខនេះ។
នៅក្នុង​ការប្រកួត​លើកទី ១ នេះ អ៊ុំ ចំរើន ត្រូវជួប​កីឡាករ​ចំណូល​ថ្មី​របស់ថៃ Thav Uolan ឯ ឡុង សុវណ្ណ​ឌឿន ត្រូវប៉ះ​ជាមួយ​កីឡាករ​ថៃ Sang Yout ខណៈ​ការប្រកួត​បើកឆាក​កាលពី​ថ្ងៃកន្លង​មកនេះ​កីឡាករ​កម្ពុជា ពុទ្ធ ឆាយ រិទ្ធី បានឈ្នះ​ឡាវ Thav Phoulakvong ទាំង​លំបាក ប៉ុន្តែ រឿង សោភ័ណ្ឌ ត្រូវបាន​ប្រកាស​ឲ្យចាញ់​ឡាវ Keng Kat ទាំង​ចម្រូង​ចម្រាស។
សម្រាប់​ការប្រកួត​ដណ្តើម ៣ ពិន្ទុរវាង អ៊ុំ ចំរើន និង Thav Uolan ពិតជា​លំបាក​ប៉ាន់ស្មាន ព្រោះ​ថៃ​រូបនេះ មិន​ធ្លាប់មក​ប្រកួតទេ​នៅ​កម្ពុជា​ទេ ហើយ​សមត្ថភាព​យ៉ាងណា ក៏គ្មាន​អ្នកណា​ដឹងដែរ។ ប៉ុន្តែ​យោងតាម​ប្រភពពី​គណៈកម្មការ​ផ្គូផ្គង​នៃសង្វៀន SEATV ឲ្យ​ដឹងថា Thav oulan មាន​បទពិសោធ​តិចជាង អ៊ុំ ចំរើន ចំនួន ៣៧ ដង។
Thav Uolan ធ្លាប់​ប្រកួត​បាន​ចំនួន ៦៣ ដង ឈ្នះ ៥៣ និង​ចាញ់ ១០ ឯ អ៊ំ ចំរើន ធ្លាប់​ប្រកួត​បាន ១០០ ដង ឈ្នះ ៧០ និងចាញ់ ៣០ ដង ហើយ ចំរើន ជាអ្នក​ប្រដាល់​ជំនាញ​ទាត់ និងកណ្តាប់ដៃ ធ្លាប់ឈ្នះ​ខ្សែក្រវាត់​ចំនួន ២ ស្ថាប័ន​ផ្សេងគ្នា ក្នុងទម្ងន់ ៦៥ គីឡូក្រាម​នៅសង្វៀន​លេខ ៥ ក្រោយឈ្នះ​កីឡាករថៃ និង​ទម្ងន់ ៦៧ នៅ​សង្វៀន CNC បន្ទាប់ពី​បានឈ្នះ​កីឡាករ កន ចន្ថា នៅវគ្គ​ផ្តាច់ព្រ័ត្រ។
ចំណែក​កីឡាករ ឡុង សុវណ្ណឌឿន របស់​ក្លិបសាលវ័ន្ត​កីឡា ដែល​ត្រូវជួប​ថៃ Sang Yout នោះ ក៏​នឹងមាន​ភាព​តានតឹង​ផងដែរ ព្រោះ​ប្រវត្តិ​ប្រកួត​រវាងអ្នក​ទាំងពីរ​នេះ ប្រហាក់​ប្រហែលគ្នា ដោយ​ក្នុងនោះ ឡុង សុវណ្ណឌឿន ធ្លាប់​ប្រកួត​បាន ៩៥ ដង ឈ្នះ ៨១ ចាញ់ ៩ និង​ស្មើ ៥ ដង ហើយ​សុវណ្ណឌឿន ទើបតែ​ឈ្នះ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់ ៦៩ គីឡូក្រាម នៅសង្វៀន PNN ផងដែរ បន្ទាប់ពី​បាន​យកឈ្នះ ពេជ្រ សីហា នៅវគ្គ​ផ្តាច់ព្រ័ត្រ។
ទោះជា​យ៉ាងណា​សម្រាប់​ជំនួប​ប្រកួត​ជុំទី ១ សប្តាហ៍ទី ២ ក្នុងការ​ស្វែងរក ៣ ពិន្ទុនេះ ត្រូវបាន​គេ​រំពឹងថា ឡុង សុវណ្ណឌឿន និង អ៊ុំ ចំរើន អាចមាន​ភាគរយ​ខ្ពស់​ក្នុងការ​ឈ្នះថៃ​បាន ៣ ពិន្ទុ​ដូចគ្នា។ ចំណែក អ៊ុំ ចំរើន បាន​អះអាងថា ធានា​វ៉ៃ​អស់ពី​សមត្ថភាព ឯការ​ចាញ់​ឬឈ្នះ មិន​ហ៊ាន​អះអាង​ទេ រីឯ ឡុង សុវណ្ណឌឿន ក៏​អះអាង​ស្រដៀងគ្នា​នេះដែរ ដោយគេ​សង្ឃឹម​ឈ្នះ ៨០ ភាគរយ។
គួរបញ្ជាក់ថា ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ ទម្ងន់ ៦៩ គ.ក្រ​នេះ គឺកីឡាករ​កម្ពុជា​ទាំង ៤ រូប ត្រូវធ្វើ​ការប្រកួត​វិលជុំ​ជាមួយ​កីឡាករ​ឡាវ និង​ថៃ សរុប ៤ នាក់​ដូចគ្នា ហើយ​អ្នកមាន​ពិន្ទុខ្ពស់​ជាងគេ​ចំនួន ២ នាក់ ត្រូវ​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​តែម្តង ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​អមដោយ​ទឹកប្រាក់ ៥ ពាន់ ដុល្លារ​និងអ្នក​លេខ ២ បាន ៣ ពាន់ដុល្លារ ដោយគ្មាន​លេខ ៣ និងលេខ ៤ ទេ៕
ប្រភព៖ postkhmer.com


loading...