Saturday, December 10, 2016

យឹម តាស្រង់ ដាក់មួយម៉ាត់ចាក់ដល់បេះដូង ថាខ្មែរយើងមួយចំនួនធំ និយាយពាក្យថាខ្មែរស្រលាញ់ខ្មែរ គឺនិយាយចេញពីមាត់ហើយរសាត់តាមខ្យល់ មិនមែននិយាយចេញពីបេះដូង

កវីនិពន្ធ យឹម តាស្រង់ ដែលជាអ្នកនិពន្ធមួយរូបនៅក្នុងផលិតកម្មថោន បានបញ្ចេញទស្សនៈរបស់ខ្លួនដែលនិយាយចំៗចាក់ដល់បេះដូងអ្នកអាននៅលើ Facebook។ thumbnail 1 summary

កវីនិពន្ធ យឹម តាស្រង់ ដែលជាអ្នកនិពន្ធមួយរូបនៅក្នុងផលិតកម្មថោន បានបញ្ចេញទស្សនៈរបស់ខ្លួនដែលនិយាយចំៗចាក់ដល់បេះដូងអ្នកអាននៅលើ Facebook។



លោកបានធ្វើការប្រៀបធៀប ពីពាក្យថា ខ្មែរស្រលាញ់ខ្មែរគ្នាឯង ដែលពាក្យនេះហាក់ដូចជាមិនមានពិតទេសម្រាប់អ្នកដែលនិយាយ ដោយសារតែគេឃើញថា ខ្មែរយើងហាក់មិនសូវអោយតំលៃរបស់ដែលផលិតដោយខ្មែរគ្នាឯងឡើយ តួយ៉ាងដូចជារឿង “វិកលចរិត” ជាដើម។


លោកបានរៀបរាប់ថា៖ “ថៃឆ្លាត ឬខ្មែរល្ងង់អាចវិនិឆ័យដោយខ្លួនឯង។ ពាក្យថាស្រឡាញ់ខ្មែរគ្នាឯងគឺជាពាក្យដែលគ្រាន់តែនិយាយ ចេញពីមាត់ហើយរសាត់ទៅតាមខ្យល់តែប៉ុនណោះមិនមែន ជាពាក្យដែលនិយាយចេញពីបេះដូងពិតនោះទេរបស់ជនជាតិខ្មែរ យើងមួយចំនួនធំ តើទន្លាប់ដែលសម្តីក្បត់បេះដូងខ្លួនឯងនេះ ពេលណាដែលជនជាតិខ្មែរយើងកែប្រែបានហើយស្រឡាញ់អ្វីដែល ជារបស់ជាតិសាសន៍ខ្លួនបង្កើតឡើងពិតប្រាកដក្នុងវិស័យសិល្បះ មួយនេះ? ខ្ញុំហ៊ានទាយទុកគឺពេលវេលាមិនយូរទៀតឡើយវិស័យសិល្បះប្រទេស ជិតខាងមួយទៀតដែលខ្មែរតែងនិយាយថាស្អប់ ! ស្អប់ !នោះនឹង ឈានជើងចូលវាយលុកទីផ្សារភាពយន្តនៅកម្ពុជា ព្រោះពេលនេះ ខ្ញុំបានលួចក្រឡេកមើលទៅភាពយន្តពួកគេរីកចំរើនលើសពីការស្មាន ដែលមានភាពយន្តខ្លះបើមើលមួយភ្លែតស្ទើរតែច្រឡំភាពយន្តរបស់ កូរ៉េទៅហើយ ខ្ញុំជឿជាក់ថាដំបូងខ្មែរថាមិនទទួលតែចុងបញ្ចប់ ខ្មែរនិងក្លាយជាFan របស់ពួកគេដូចជាខ្មែរកំពុងជាFanតារាថៃដូច សព្វថ្ងៃ ។ ហើយសូមកុំសួរថាហេតុអ្វីភាពយន្តខ្មែរ ផលិតមិនបានល្អដូចគេ? មូលហេតុនេះអ្នកត្រូវសួរខ្លួនឯងជាមុនសិនហើយសាកល្បងឆ្លើយខ្លួនឯង ចម្លើយនិងចេញមកយ៉ាងងាយពីខ្លួនអ្នកផ្ទាល់។ អរគុណ រាត្រីសួស្តី”

ប្រភព៖ komsan.khmer-note.com


loading...