Tuesday, December 13, 2016

ស្តាយរបស់ពេក និស្សិតស្រីចិនរៀននៅអ៊ីតាលី ត្រូវរថភ្លើងបុកស្លាប់

និស្សិតស្រីជនជាតិចិនម្នាក់ដែលបានបន្តការសិក្សាមកកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានបាត់បង់ជីវិតយ៉ាងរន្ធត់ ក្រោយត្រូវរថភ្លើងបុកស្លាប់នឹងកន្លែ... thumbnail 1 summary

និស្សិតស្រីជនជាតិចិនម្នាក់ដែលបានបន្តការសិក្សាមកកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានបាត់បង់ជីវិតយ៉ាងរន្ធត់ ក្រោយត្រូវរថភ្លើងបុកស្លាប់នឹងកន្លែង ។



ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Tor Sapienza ទីក្រុងរ៉ូម ហើយនិស្សិតស្រីរងគ្រោះត្រូវបានគេដឹងថាមានឈ្មោះ Zhang Yao អាយុ ២០ ឆ្នាំ ។ យោងតាមសារព័ត៌មាន គេបានដឹងថា មុនកើតហេតុ នាង Zhang ត្រូវបានចោរឆក់កាបូបដែលមានតម្លៃប្រមាណជាង ១ ពាន់ដុល្លារ ពេលដែលនាងកំពុងឈរចាំក្នុងជួរ ដោយបំណងចង់សុំបន្តវីសា ។ នាង Zou ដែលជាមិត្តរួមបន្ទប់នឹងនារីរងគ្រោះបានឲ្យដឹងថា ពេលនោះ នាងបានទូរស័ព្ទរក Zhang ហើយនាង Zhang បានប្រាប់ថា នាងកំពុងរត់ដេញចាប់ចោរ រហូតដល់ចំណុចមួយ Zhang បានប្រាប់នាងទៀតថា នាងវង្វេង មិនដឹងថាខ្លួនឯងនៅទីណា រួចក៏បានឮសំឡេងដ៏ខ្លាំង មុននឹងទូរស័ព្ទរលត់ ។

សាកសពនាង Zhang ក៏ត្រូវបានក្រុមប៉ូលីសរកឃើញក្បែរគុម្ពព្រៃនៅក្បែរផ្លូវរថភ្លើង ហើយបានរកឃើញថា ដោយសារតែកម្លាំងបុកពីរថភ្លើងខ្លាំង ទើបបណ្តាលឲ្យនាងបាត់បង់ជីវិត ៕

ប្រភព៖  read.khmernews.today


loading...