Monday, December 12, 2016

រថយន្តក្រុងពន្លះជាមួយរថយន្តដឹកខ្សាច់ របួសធ្ងន់មនុស្ស៣នាក់

ខេត្តបាត់ដំបង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចស្ព្រេសបុកគ្នាជាមួយនឹងរថយន្តដឹក... thumbnail 1 summary

ខេត្តបាត់ដំបង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចស្ព្រេសបុកគ្នាជាមួយនឹងរថយន្តដឹកខ្សាច់ 

ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីទៀបភ្លឺថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។


ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកខ្សាច់ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1182 បានចតប្តូរកង់នៅលើចិញ្ចើមផ្លូវខាងស្នាំដៃ ក្រោយពីដូរកង់រួចបញ្ឆេះបើកចេញបានបន្តិចក៏ត្រូវរថយន្តក្រុងដឹកអ្នកដំណើរកម្ពុជាអង្គរអ៉ិចស្ព្រេសមកបុកគូទពីក្រុងពេញទំហឹងតែម្តង។ គ្រោះថ្នាក់ចរាចរណ៍នោះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ តែរងរបួសធ្ងន់មនុស្សចំនួន៣នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងនាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរបេទ្យ ហើយនាំរថយន្តទាំង២ទៅរក្សាទុកនៅនៅអធិការដ្ឋានស្រុកសង្កែ ដើម្បីរងចាំម្ចាស់ចូលទៅធ្វើការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕
ប្រភព៖ khmer-note.com


loading...