Thursday, December 1, 2016

បើ​គេង​មិន​គ្រប់គ្រាន់​ញឹកញាប់ ប្រយ័ត្ន​កើត​ជំងឺ​ទាំង​នេះ​!

ការគេងគឺពិតជាសំខាន់ណាស់សម្រាប់សុខភាពរាងកាយអ្នក។ ការគេងជួយកែសម្រួលដល់ប្រព័ន្ធឈាម និងបេះដូងរបស់ អ្នក។ ជាការពិតណាស់ ការសម្រាកមិន គ្រប់គ្រា... thumbnail 1 summary

ការគេងគឺពិតជាសំខាន់ណាស់សម្រាប់សុខភាពរាងកាយអ្នក។ ការគេងជួយកែសម្រួលដល់ប្រព័ន្ធឈាម និងបេះដូងរបស់ អ្នក។ ជាការពិតណាស់ ការសម្រាកមិន គ្រប់គ្រាន់គឺផ្ដល់ផលពិបាកខ្លាំងណាស់ដល់សុខភាព។ តើមានជំងឺអ្វីខ្លះដែលអ្នកអាចនឹងប្រឈម?


១) មហារីកក្រពេញ ៖ អ្នកស្រាវជ្រាវបានបង្ហាញថា ៖ «បុរសដែលមានវ័យចាប់ពី ៦៧ដល់៩៦ អាចកើតមហារីកក្រពេញនេះបានរហូតដល់ទៅ ៦០ភាគរយ ប្រសិនបើគេសម្រាកមិនគ្រប់គ្រាន់។» នេះដោយសារតែការសម្រាកមិនគ្រប់គ្រាន់ ធ្វើឲ្យសារជាតិ មេឡាតូនីន ថយចុះ ហើយកង្វះសារជាតិនេះនឹងធ្វើឲ្យដុំសាច់ងាយដុះក្នុងសារពាង្គកាយ បង្កើតជាមហារីក។

២) ជំងឺសរសៃឈាមបេះដូង៖ សម្រាកបានតិច វានឹងធ្វើឲ្យអ្នកមានជំងឺបេះដូង។ ការសម្រាកបានតិច គឺបង្កើនសារជាតិ CRP (C-Reactive Protein ) ដែលវាចូលទៅបង្កើនភាគរយនៃការកើតជំងឺបេះដូងនានា។

៣) កើតមុន ស្រកទម្ងន់ អស់កម្លាំង និងឈឺក្បាល៖ មិនត្រឹមតែជំងឺខាងលើទេ ថែមទាំងជំងឺរាំ រៃលើរាងកាយដែលអ្នកមិនចង់ទទួលបានទៀត ដូចជាការឈឺក្បាលជាប្រចាំ ស្រកទម្ងន់ខុសប្រក្រតី អស់កម្លាំង ល្ហិតល្ហៃ និង កើតមុនច្រើនផងដេរ៕

ប្រភព៖ porcelainfacespa.com



loading...