Sunday, December 11, 2016

ទឹកស្លឹកស្វាយជួយព្យាបាល ជំងឺទឹកនោមផ្អែម,ជំងឺហឺត​,ជំងឺរលាកទងសួត និងជំងឺជាច្រើនមុខទៀត

ស្លឹកស្វាយគឺសម្បូរវីតាមីន, អង់ស៊ីម, សារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុរ៉ែជាច្រើនផ្សេងទៀត ដូចច្នេះហើយស្លឹកស្វាយគឺមានប្រយោជន៍សម្រាប់សុខភ... thumbnail 1 summary

ស្លឹកស្វាយគឺសម្បូរវីតាមីន, អង់ស៊ីម, សារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុរ៉ែជាច្រើនផ្សេងទៀត ដូចច្នេះហើយស្លឹកស្វាយគឺមានប្រយោជន៍សម្រាប់សុខភាពរបស់យើងខ្លាំងណាស់។ 

ម្យ៉ាងវិញទៀត ក្រៅពីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ស្លឹកស្វាយក៏អាចព្យាបាលជំងឺជាច្រើនមុខដូចជា គ្រុនក្តៅ, ផ្តាសាយ, ជំងឺរាគរូស, គេងមិនលក់, បញ្ហាឡើងសរសៃប៉ោងនៅលើស្បែក, ជំងឺហឺត និងជំងឺរលាកទងសួតជាដើម។ លើសពីនេះទៅទៀត ស្លឹកស្វាយមានប្រសិទ្ធភាពបំផុតក្នុងការជួយពង្រឹងសសៃឈាមនិងធ្វើឱ្យប្រសើរឡើងវិញនៃសុខភាពសរសៃឈាមបេះដូង។
តើយើងទទួលទានស្លឹកស្វាយដោយរបៀបណាទៅ? បើចង់ដឹង សូមប្រិយមិត្តអានអត្តបទខាងក្រោម៖
វិធីទី1៖
  • យកស្លឹកស្វាយខ្ចីពី 10-15 សន្លឹកហើយលាងទឹកអោយស្អាត (កុំយកស្លឹកចាស់ពេក ឬក៏យកត្រួយស្វាយក៏បានដែរ)
  • បន្ទាប់មកយកទៅដាំជាមួយទឹកអោយពុះ ហើយទុកចោលមួយយប់ (ដាំជាមួយទឹក1លីត្រកន្លះ)
  • លុះព្រឹកពេលព្រឹកទើបទទួលទាន មុនពេលញាុំអាហារ។ ទទួលទានជារៀងរាល់ថ្ងៃ រយៈពេលពី 2ទៅ3 ខែ នឹងទទួលបានប្រសិទ្ធភាព។
វិធីម្យ៉ាងទៀត៖
  • យកស្លឹកស្វាយហាន់ជាចំណិតតូចៗ ហើយយកទៅហាលក្នុងម្លប់អោយស្ងួត (ជៀសវាង ហាលក្រោមពន្លឺព្រះអាទិត្យព្រោះកាំរស្មីពន្លឺព្រះអាទិត្យ អាចធ្វើអោយស្លឹកស្វាយបាត់បង់ប្រសិទ្ធភាពបាន)
  • បន្ទាប់ពីហាលស្ងួតហើយ យកវាមកបុកវាអោយម៉ត់កើតម្សៅ ហើយទទួលទាន 2ដងក្នុង1ថ្ងៃ (ទទួលទានម្ដងកន្លះស្លាបព្រាកាហ្វេ) ។
គួរបញ្ជាក់ផងដែរថា ស្លឹកស្វាយមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺទឹកនោមផ្អែមកំរិតដំបូង ខាងក្រោមនេះជារោគសញ្ញានៃជំងឺទឹកនោមផ្អែម៖
  1. នោមញឹក ជាពិសេសនៅពេលយប់
  2. ស្រេកទឹកខុសធម្មតា
  3. ស្រកទម្ងន់ឥតមួលហេតុ
  4. រមាស់ប្រដាប់បន្តពូជ
  5. ការកាត់បន្ថយនិងរបួសដែលសះស្បើយយឺត
  6. ស្រវាំងភ្នែក
  7. មានអារម្មណ៍ធុញទ្រាំគ្រប់ពេលវេលា។
ប្រសិនជា ប្រិយមិត្តមានរោគសញ្ញាដូចគេហៈទំព័រយើងបានរៀបរាប់ខាងលើ សូមប្រិយមិត្តទទួលទានស្លឹកស្វាយជាបន្ទាន់!!ព្រោះបើកើតជំងឺទឹកនោមដំណាក់កាលធ្ងន់ធ្ងរ គឺមិនអាចព្យាបាលបានទេ។ ជំងឺទឹកនោះផ្អែម វាធ្វើអោយយើងមានបញ្ហាសុខភាព ជាច្រើន ដូចជា ធ្វើអោយភ្នែកអន់, រាងកាយទន់ខ្សោយ, ខ្វាក់, ខូចសរសៃប្រសាទ, ជំងឺខ្សោយតម្រងនោម, ជំងឺបេះដូង និង ងាប់លិង្គជាដើម៕
ប្រភព៖ khmerwonder.net


loading...