Saturday, December 10, 2016

រំភើបណាស់! សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយដល់គ្រួសារក្មេងប្រុស ដែលត្រូវបានខ្ទើយវៀតណាមធ្វើទារុណកម្ម ហើយព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង

ក្មេងប្រុសអាយុ២ឆ្នាំដែលត្រូវបានរងទារុណកម្មដោយប្រើឧបករណ៍ឆក់ ពីសំណាក់ខ្ទើយជនជាតិវៀតណាមម្នាក់   thumbnail 1 summary

ក្មេងប្រុសអាយុ២ឆ្នាំដែលត្រូវបានរងទារុណកម្មដោយប្រើឧបករណ៍ឆក់ ពីសំណាក់ខ្ទើយជនជាតិវៀតណាមម្នាក់ 



រហូតធ្វើអោយមនុស្សជាច្រើនស្រក់ទឹកភ្នែកខ្លោចផ្សារបំផុតពេលឃើញវិដេអូទាំងនោះ។ ក្មេងប្រុសរងគ្រោះត្រូវបានគេបញ្ជូនមកកាន់ភ្នំពេញ ដើម្បីព្យាបាល ខណៈពេលដែលខ្ទើយជនជាតិវៀតណាម និងបក្សពួកត្រូវបានចាប់ខ្លួន។ ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៍បានផ្តល់អំណោយដល់គ្រួសារក្មេងប្រុសរងគ្រោះផងដែរ។ ដោយលោកផែង វណ្ណៈ បានរៀបរាប់ថា៖


“នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ នេះ ក្រុមការងារមនុស្សធម៌បាននាំនូវអំណោយជួយសង្គ្រោះមួយចំនួនយកទៅជូនដល់គ្រួសារក្មេងប្រុសដែលត្រូវបានជនជាតិវៀតណាមធ្វើទារុណកម្មដោយយកដំបងឆក់លើរាងកាយនៅខេត្តមណ្ឌលគីរី។ សំរាប់អំណោយមនុស្សធម៌ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្តល់ជូននាពេលនេះរួមមាន៖ អង្ករ៤បាវ , នំធុង២ធុង , ទឹកផ្លែឈើ៤កេះ ,ទឹកដោះគោកូនក្មេង២កេះ ,ទឹកដោះគោខាប់១កេះ ,មី៤កេះ ,ស្កស៥គីឡូ , ទឹកត្រី២កេះ , ទឹកស៊ីអីុវ ២កេះ , ប្រេងឆា ២ធុង , ខោ អាវ១០កំប្លេ , កង់តូច១គ្រឿង ,និងថវិកាចំនួន៤លាន រៀល។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែចំនួន៥០ម៉ឺនរៀល និងអង្ករចំនួន២បាវផងដែរក្នុង១ខែ ក្នុងរយៈពេលពេញ១ឆ្នាំ ២០១៧ ៕”

ប្រភព៖ komsan.khmer-note.com


loading...