Thursday, December 1, 2016

​ដឹង​ថា​ ហេតុ​អ្វី​បាន​ជា​​បង្អួច​​យន្តហោះ​មាន​ប្រហោង​តូច​ៗ​​ទេ​?

ចំពោះអ្នកដែលមានបទពិសោធន៍ជិះយន្តហោះប្រហែលជា ធ្លាប់កត់សម្គាល់ឃើញថា  នៅលើបង្អួចរបស់យន្តហោះមានប្រហោងតូចមួយ។  តើលោកអ្នកដឹងថា តើប្រហោងនោះមានល... thumbnail 1 summary

ចំពោះអ្នកដែលមានបទពិសោធន៍ជិះយន្តហោះប្រហែលជា ធ្លាប់កត់សម្គាល់ឃើញថា នៅលើបង្អួចរបស់យន្តហោះមានប្រហោងតូចមួយ។ តើលោកអ្នកដឹងថា តើប្រហោងនោះមានលក្ខណៈពិសេសអ្វីទេ?



តាមបច្ចេកទេស លោកអ្នកត្រូវដឹងថា នៅពេលដែលយន្តហោះហោះឡើងខ្ពស់ គឺសម្ពាធខ្យល់ថយចុះ។ ក៏ប៉ុន្តែយន្តហោះត្រូវបានរចនាម៉ូដឡើង គឺត្រូវរក្សាសម្ពាធខ្យល់ក្នុងកម្រិតមួយដែលផ្ដល់សុវត្ថិភាពគ្រប់គ្រាន់ដល់កាប៊ីនរបស់យន្តហោះ។ ក្នុងលក្ខខណ្ឌដែលយន្តហោះហោះឡើងខ្ពស់ គឺសម្ពាធខ្យល់នៅក្រៅយន្តហោះ ទាបជាងសម្ពាធខ្យល់នៅក្នុងយន្តហោះ។

ដោយសារតែសម្ពាធខ្យល់នៅក្នុង និងនៅក្រៅយន្តហោះខុសគ្នា គឺធ្វើឱ្យបង្អួចយន្តហោះរងសម្ពាធខ្លាំង។ ជាទូទៅ បង្អួចយន្តហោះមានបីផ្នែក គឺផ្នែកខាងក្រៅ ផ្នែកកណ្ដាល និងផ្នែកខាងក្នុង។ ផ្នែកខាងក្រៅ របស់បង្អួចយន្តហោះ គឺជាផ្នែករងសម្ពាធខុសគ្នារវាងសម្ពាធខ្យល់ខាងក្នុងនិងខាងក្រៅយន្តហោះ។ ដោយឡែក រន្ធតូចនៅផ្នែកកណ្ដាលនៃយន្តហោះ គឺជាផ្នែកមួយធ្វើឱ្យសម្ពាធខ្យល់មានតុល្យភាពរវាងផ្នែកខាងក្នុង និងផ្នែកខាងក្រៅយន្តហោះ៕


loading...