Tuesday, December 13, 2016

ប្រើ​រូប​មន្ត​ថ្មីរបស់ AFF Suzuki Cup 2018 ​​កាន់​តែ​ទាក់ទាញ​ជាង​បច្ចុប្បន្ន​

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ AFF នឹង​អនុវត្ត​រូប​មន្ត​ថ្មី​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ជើងឯក​ថ្នាក់​តំបន់​របស់​ខ្លួន thumbnail 1 summary

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ AFF នឹង​អនុវត្ត​រូប​មន្ត​ថ្មី​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ជើងឯក​ថ្នាក់​តំបន់​របស់​ខ្លួន



ពោល​គឺ AFF Suzuki Cup នៅ​ឆ្នាំ​២០១៨​។​ រូប​មន្ត​បច្ចុប្បន្ន​ដែល​មាន​តែ​៨​ក្រុម​នៅ​ជុំ​ផ្ដាច់​ព្រ័ត្រ នឹង​ត្រូវ​បាន​បង្កើន​ដល់​១០​ក្រុម​ក្នុង​ចំណោម​ក្រុម​ទាំង​១១ ដោយ​ក្រុម​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​ទាំង​ពីរ ​(លេខ​១០​និង​១១)​នឹង​ប្រកួត​គ្នា​ដើម្បី​ដណ្ដើម​​កៅអី​​១​សម្រាប់​ជុំ​ផ្ដាច់​ព្រ័ត្រ​។
មានន័យ​ថា​ ២​ឆ្នាំ​ខាង​មុខ ជុំ​ផ្ដាច់​ព្រ័ត្រ​នឹ​ងមាន​១០​ក្រុម ដោយ​បែង​ចែក​ជា​២​ពូល មួយ​ពូល​មាន​៥​ក្រុម ហើយ​ក្រុម​ជម្រើស​ជាតិ​នីមួយ​ៗ​​នឹង​ប្រកួត​ក្នុង​ពូល​ក្នុង​ទឹកដី​២​ប្រកួត ក្រៅ​ទឹកដី​២​ប្រកួត​។ ដោយ​ឡែក រូប​មន្ត​ប្រកួត​២​ជើង​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​២​ជើង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ នៅ​រក្សា​ទុក​ដដែល​។

សូម​បញ្ជាក់​ថា រូប​មន្ត AFF Suzuki Cup បច្ចុប្បន្ន មាន​តែ​៨​ក្រុម​ប៉ុណ្ណោះ​លេង​នៅ​ជុំ​ផ្ដាច់​ព្រ័ត្រ ក្នុង​នោះ​៧​ក្រុម​នៅ​រង់​ចាំ​វគ្គ​ចែក​ពូល​ស្រាប់ ខណៈ​៤​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​ត្រូវ​ជម្រុះ​វិល​ជុំ​ដើម្បី​រក​តែ​១​ក្រុម​ប៉ុណ្ណោះ​ឡើង​ទៅ​បង្គ្រប់​​ជា​ក្រុម​ទី​៨​សម្រាប់​ជុំ​ផ្ដាច់ព្រ័ត្រ​៕

ប្រភព៖ read.khmernews.today


loading...