Sunday, December 11, 2016

ក្រុមអាណាមិកបានគូររូបប្រដាប់ភេទនៅគ្រប់កន្លែងដែលមានផ្លូវខូច រឺប្រហោង ត្រឹមតែ 48ម៉ោងតែប៉ុណ្ណោះផ្លូវទាំងនោះត្រូវបានជួសជុលគ្មានសល់

តើវាផ្ដល់ផលពិបាកអ្វីខ្លះនៅពេលដែលផ្លូវមានចរាចរណ៍ទៅមកមិនដាច់ ហើយបែរជាមានការខូចខាតដូចជាប្រហោងជាដើម? thumbnail 1 summary


តើវាផ្ដល់ផលពិបាកអ្វីខ្លះនៅពេលដែលផ្លូវមានចរាចរណ៍ទៅមកមិនដាច់ ហើយបែរជាមានការខូចខាតដូចជាប្រហោងជាដើម?


ជាការពិតណាស់វាពិតជាពិបាកក្នុងការធ្វើដំណើរប្រសិនបើផ្លូវមានសភាពបែបនេះ។ ផ្លូវខ្លះខូចរាប់ឆ្នាំ មិនឃើញមានការជួសជុល រឺដោះស្រាលពីសំណាករដ្ឋាភិបាលឡើយ ដូចនេះក្រុមអាណាមិកនៃប្រទេសមួយបានគូររូបប្រដាប់ភេទនៅគ្រប់កន្លែងដែលផ្លូវទទួលរងការខូចខាតដើម្បីយោងតាមសារពត៌មានបរទេសមួយបានសរសេរថា


ផ្លូវដែលទទូលរងការខូចខាតពិតជាផ្ដល់ផលពិបាកយ៉ាងខ្លាំងសម្រាប់អ្នកធ្វើដំណើរក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ដែលកំណាត់ផ្លូវប្រមាណ 500ម៉ែត្រសោះ មានប្រហោងរហូតដល់ទៅ 70ទៅហើយ។ ជាការពិតណាស់ ចន្លោះប្រហោងនៃផ្លូវទាំងនោះ អាចបង្ករជាគ្រោះថ្នាក់ដល់អ្នកបើកបរពេលធ្លាក់ចូលប្រហោងនោះ។



មានរឿងដែលមិនគួរឲ្យជឿមួយបានកើតឡើង ដោយក្រុមអាណាមិកនៃប្រទេសអង់គ្លេសបានដើរគូររូបប្រដាប់ភេទ នៅតាមផ្លូវដែលខូចខាត ការធ្វើដូចនេះដូចជាបង្ខំឲ្យរាជរដ្ឋាភិបាលដោះស្រាលរឿងនេះអញ្ចឹង ពួកគេមិនអាចមិនខ្វល់បានោះទេ។ បន្ទាប់ពីការធ្វើបែបនេះ ផ្លូវទាំងនោះត្រូវបានជួសជុលក្នុងរយៈពេលតែ 48ម៉ោងប៉ុណ្ណោះ ពោលគឹវាមានប្រសិទ្ធភាពជាងការខំតវ៉ារបស់ប្រជាជនរាប់ឆ្នាំទៅទៀត។ ស្ដាប់ទៅវាដូចជាកំប្លែង តែវាទទួលបានលទ្ធផលខ្ពស់។




ប្រភព៖ khmer-note.com


loading...