Monday, December 12, 2016

​សត្វរមាំងព្រៃ ជាង 300 ក្បាលត្រូវស្លាប់ ត្រឹមតែមួយយប់ បន្ទាប់ពីមានផ្គររន្ទះនៅប្រទេសន័រវែស

គ្រាន់តែមួយយប់សោះសត្វ រមាំងព្រៃជាង 300 ក្បាលត្រូវរន្ទះបាញ់សម្លាប់យ៉ាងរន្ធត់បំផុតនៅភាគខាងត្បូងប្រទេសន័រវែស នេះបើយោងទៅតាមមន្រ្តីរដ្ឋាភិបា... thumbnail 1 summary

គ្រាន់តែមួយយប់សោះសត្វ រមាំងព្រៃជាង 300 ក្បាលត្រូវរន្ទះបាញ់សម្លាប់យ៉ាងរន្ធត់បំផុតនៅភាគខាងត្បូងប្រទេសន័រវែស នេះបើយោងទៅតាមមន្រ្តីរដ្ឋាភិបាលរបស់ប្រទេសមួយនេះកាលពីថ្ងៃច័ន្ទ។

សត្វទាំងនេះវាបានស្លាប់អស់ចំនួន 323 ក្បាល ដែលក្នុងនោះរួមមានទាំងក្បាលតួច 70 ទៀត ត្រូវបានគេប្រទះឃើញដេកស្លាប់កាលពីថ្ងៃសុក្រនៅលើភ្នំ Hardangervidda នៃប្រទេស។

បើតាមអ្នកជំនួញបានអះអាងថា នៅក្នុងព្រៃរបស់ប្រទេសន័រវេស គឺនៅមានសរុបទាំងនោះប្រមាណជា 25.000 ដែលស្ថិតនៅជួរភ្នំភាគខាងត្បូង។
ទាក់ទិននឹងសោកនាដកម្មមួយនេះដែរ លោក  Kjartan Knutsen ដែលជាអ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន បាននិយាយថា « កាលពីអំឡុងថ្ងៃសុក្រមានព្យុះភ្លៀងខ្លាំងណាស់ ហើយសត្វទាំងនោះវាអាចនឹងស្លាប់ដោយសារតែមានអាកាសធាតុអាក្រក់ ហើយនិងរន្ទះផងដែរ។»
លោកបានបន្តទៀតថា «វាមិនមែនជារឿងដែលចម្លែកនោះទេ ដែលមានសត្វរមាំងស្លាប់បែបនេះ តែវាពិតជាប្លែកមែនទែនដោយសារតែការស្លាប់នេះ គឺជាការស្លាប់បែបធម្មជាតិ»។
ប្រភព៖ khmerwonder.net


loading...