Sunday, December 11, 2016

គ្រួសារមួយយកសត្វតោទៅចិញ្ចឹមស្រាប់តែ​ 3 ឆ្នាំក្រោយកើតរឿងហួសការស្មាន!

បើគិតទៅវាជារឿងដែលគួរអោយចម្លែកប្លែកខុសពីធម្មតាមិនធ្លាប់មានទេនៅលើពិភពលោកយើងនេះ ដែលសត្វព្រៃដ៏កាចសាហាវមួយក្បាល បានក្លាយជាសត្វដ៏ស្លូតបូត គួរ... thumbnail 1 summary

បើគិតទៅវាជារឿងដែលគួរអោយចម្លែកប្លែកខុសពីធម្មតាមិនធ្លាប់មានទេនៅលើពិភពលោកយើងនេះ ដែលសត្វព្រៃដ៏កាចសាហាវមួយក្បាល បានក្លាយជាសត្វដ៏ស្លូតបូត គួរអោយស្រឡាញ់ទៅវិញនៅពេលត្រូវ គេយកមកចិញ្ចឹម។

ពីរបីឆ្នាំមុនមានគ្រួសារមួយបានទិញកូនតោឈ្មោលមួយក្បាលមកធ្វើជាសត្វចិញ្ចឹមសំរាប់ កូនៗទុកមើលជាការលេងកំសាន្ត។ពួកគេបានទិញកូនតោនោះដោយមិនស្របច្បាប់ឡើយ ដែលប្រហែលជាទិញវាពីពួកឈ្មួញកណ្តាលដែលធ្វើជំនួញជាមួយពួកអ្នកបបាញ់ ។

ស្រាប់តែពេលមួយគ្រួសាខាងលើនេះ បាននឹកដល់រឿងមួយ គឺសត្វតោមួយក្បាលដែលមានឈ្មោះ ឡាមប៉ឺត(Lambert) នេះ វានឹងកាចសាហាវនៅពេលដែលវាធំឡឡើង រហូតដល់ពួកគេបានសំរេចចិត្តទាក់ទងទៅកាន់អង្គការសកលលោកអភិរក្សសត្វព្រៃ ។មិនយូរប៉ុន្មានកូនតោមួយក្បាលនេះក៏ត្រូវបានគេជួយសង្រ្គោះ។

នៅទីបំផុតគេបានបញ្ជួន Lambert(ឈ្មោះសត្វតោ) ត្រូវបានគេនាំមកដល់មជ្ឈមណ្ឌលជួយសង្រ្គោះនិងអប់រំសត្វព្រៃមួយកន្លែងនៅក្នុងរដ្ឋ តិចសាស់ (Texas) ប្រទេស ម៉ិចស៊ិចកូ (Mexico) ។ ដោយរូបរាងកាយរបស់វាបានធំធាត់ពេញរូបរាងក្លាយទៅជាស្តេចសត្វកំណាចមួយក្បាលទៅហើយ ប៉ុន្តែវាមានទំលាប់មួយដែលគ្មានសត្វតោណាធ្វើឡើយ។
ដំបូងឡើយវានៅមានភាពរសាប់រសល់នៅមិនសុខនិងមានអាការៈក្រៀមក្រំដោយវាមិនទាន់ស៊ាំទៅនឹងទ្រុងបិទជិតនៅឯមជ្ឈមណ្ឌលជួយសង្រ្គោះសត្វព្រៃនោះនៅឡើយ ព្រោះវាធ្លាប់តែដេកលើគ្រែទន់និងកក់ក្តៅជាមួយមនុស្ស។ ហេតុដូចនេះហើយ ប្រធានអង្គការ គឺលោក វិកគី គាហេ (Vicky Keahey) បានយកភួយដណ្តប់ក្រែងវាបានកក់ក្តៅខ្លះ។

អ្វីដែលនឹកស្មានមិនដល់ នៅពេលដែលបានភួយនេះហើយ សត្វតោដ៏កំសត់មួយនេះ បានរំកិលខ្លួនរបស់វាចូលទៅក្នុងភួយនោះភ្លាមៗ ហើយចាប់ពីពេលនោះមក  Lambert មិនព្រមដេកឡើយ បើសិនជាគ្មានភួយគ្របដណ្តប់។

ចំពោះទម្លាប់បែបនេះត្រូវបានមនុស្សជាច្រើនជឿថាវានៅចងចាំនូវអនុស្សាវរីយ៏ ក្តីស្រលាញ់ពីម្ចាស់របស់វាដែលធ្លាប់យកចិត្តទុកដាក់ កាលពីវានៅជាមួយមនុស្សអស់រយៈពេលជាច្រើនឆ្នាំមក។រឿងដែលគួរអោយអាណិតនោះមួយទៀតនោះគឺថាវាត្រូវគេបង្រៀនអោយស៊ីសាច់ឆៅដែលវាមិនធ្លាប់ស៊ីទាល់តែសោះកាលពីមុន។
ឥឡូវនេះ Lambert បានធំពេញរូបរាងនិងមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់អ្នកទេសចរណ៏ ដោយសារតែទំលាប់ចម្លែករបស់វាដែលតែងតែលូនដណ្តប់ភួយគ្រប់ពេល៕
ប្រភព៖ khmerwonder.net


loading...