Tuesday, December 13, 2016

សោកនាដកម្ម! ដួលរលំព្រះវិហារនៅប្រទេសនីហ្សេរីយ៉ា សម្លាប់មនុស្សយ៉ាងហោចណាស់ 160 នាក់

នេះជាសោកនាដកម្មដ៏ធំបំផុតដែលបានធ្វើអោយពិភពលោករន្ធត់ចិត្ត ក្រោយពេលដែលមនុស្ស thumbnail 1 summary

នេះជាសោកនាដកម្មដ៏ធំបំផុតដែលបានធ្វើអោយពិភពលោករន្ធត់ចិត្ត ក្រោយពេលដែលមនុស្ស

យ៉ាងហោចណាស់ 160 នាក់ បានស្លាប់ ហើយនិងរាប់សិបនាក់ទៀតបានរងរបួស ដោយសារតែបាក់ដំបូលព្រះវិហារនៅប្រទេស ប្រទេសនីហ្សេរីយ៉ា។

ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃសៅរ៏កន្លងទៅប៉ុន្មានថ្ងៃថ្មីៗនេះ នៅព្រះវិហារ Reigners Bible ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវនៃភូមិ Uyo ភាគខាងត្បូងនៃប្រទេស។

តាមប្រភពព័ត៌មានពីគេហៈទំព័រ cbc បានអោយដឹងថា នៅក្នុងអំឡុងពេលកើតហេតុគឺមានសម្រែកស្រែកយ៉ាងអឺងរំពង របស់អ្នករស់រានមានជីវិត ជាពិសេសនោះចំពោះអ្នកដែលរងរបួសតែម្តង ហើយបន្តិចក្រោយមកទើបមានគេរត់ចូលទៅកន្លែងកើតហេតុ។

សាក្សីបានអោយដឹងថាហេតុការណ៏នេះបានកើតឡើងត្រឹមតែរយៈពេល 30 នាទីប៉ុននោះនៅក្រោយពេលដែលលោក អភិបាលនៃរដ្ឋ  Akwa Ibom បានធ្វើដំណើរមកដល់ ដែលបានធ្វើអោយរងរបួសធ្ងន់។
ចំពោះមូលហេតុនៃការបាក់រំលំនេះគេមិនទាន់ដឹងនៅឡើយទេ តែគេហៈទំព័រ premiumtimesng បានអោយដឹងថា តាមពិតកន្លែងដែលមានមនុស្សម្នាប្រមូលផ្តុំគ្នាដើម្បីប្រារព្ធធ្វើពិធីសាសនានេះគឺមិនទាន់បានសាងសង់រួចរាល់នោះឡើយ៕


ប្រភព៖ khmerwonder.net


loading...