Wednesday, November 30, 2016

​យូណេស្កូ​ចុះ​ចាប៉ីដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ ហើយ​ផ្តល់ជំនួយ​ដល់​កម្ពុជា​លើ​ការអភិរក្ស​

ចាប៉ីដងវែង​របស់​ក​ម្ពុ​ជា ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការយូណេស្កូ នា​អំឡុង​កិច្ចប្រជុំ​នៅទីក្រុង Add... thumbnail 1 summary

ចាប៉ីដងវែង​របស់​ក​ម្ពុ​ជា ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការយូណេស្កូ នា​អំឡុង​កិច្ចប្រជុំ​នៅទីក្រុង Addis Ababa ​ប្រទេស​អេ​ត្យូ​ពី នា​ថ្ងៃទី​៣០ 
ខែវិច្ឆិកា នេះ​។ 

ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​។​

​ជាមួយគ្នានេះ​ផងដែរ គណៈកម្មាធិការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌អរូបី​របស់អង្គការយូណេស្កូ បានអនុម័ត​លើ​ការស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ ២៣​ម៉ឺន​ដុល្លារ​អាមេរិក របស់​កម្ពុជា សម្រាប់​ការអភិរក្ស​ចាប៉ីដងវែង​៕




loading...