Tuesday, November 29, 2016

មួន ម៉ា​រ៉ា ម្ចាស់​បទ​«​កាដូ​គ្មាន​ន័យ និង អូន​ទៅ​ភ្នំពេញ​»​ថា​ឆ្នាំ​២០១៧​លេង​មែនទែន​ហើយ

​មួន ម៉ា​រ៉ា អ្នកនិពន្ធ​និង​ជា​អ្នកចម្រៀង​ដែល​ពី​ប៉ុន្មាន​ឆ្នាំមុន​នោះគេ​ស្គាល់​រូបលោក​ខ្លាំង​តាមរយ​:​បទ​ចំរៀង​ផ្ទុះ​ប៉ុន្មាន​បទ​ដូចជា​ប... thumbnail 1 summary

​មួន ម៉ា​រ៉ា អ្នកនិពន្ធ​និង​ជា​អ្នកចម្រៀង​ដែល​ពី​ប៉ុន្មាន​ឆ្នាំមុន​នោះគេ​ស្គាល់​រូបលោក​ខ្លាំង​តាមរយ​:​បទ​ចំរៀង​ផ្ទុះ​ប៉ុន្មាន​បទ​ដូចជា​បទ​«​អូន​ទៅ​ភ្នំពេញ និង បទ​កាដូ​គ្មាន​ន័យ​»​ជាដើម​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​លោក​ល្បី​ខ្លាំង​។​ប៉ុន្តែ​ក្រោយមក​ក៏​បាត់​មុខ​មួយរយ​:​ហើយ​ទើបតែ​ថ្មីៗ​នេះ​ក៏​ចេញមុខ​មកវិញ ក៏​ប្រកាសថា នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ រូបលោក​លេង​ឲ្យ​ខ្លាំង​មែនទែន​ទាំង​ការចេញ​បទ​ចំរៀង​និង​ផលិត​ភាពយន្ត​។​



​មួន ម៉ា​រ៉ា​តារា​វ័យ​៤០​ឆ្នាំ មានកូន​មួយ​និង​មាន​ភរិយា​ដ៏​ស្រស់ស្អាត​រូបនេះ​ក៏បាន​ប្តេជ្ញា​ក្នុង​ចិត្ត​ថា​«​មូលហេតុ​ដែល​ខ្ញុំ​មក​ចាប់អារម្មណ៍​អាជីព​ចម្រៀង​វិញ​ព្រោះតែ​ខ្ញុំ​មិន​ចង់​បាត់​មុខ​យូរពេក​ពី​កញ្ចក់​ទូរទស្សន៍ ណាមួយ​មាន​មិត្ត​ភ​ក្កិ ចាស់ៗ និង មិត្ត​ភ​ក្កិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​សំណូមពរ​។​ពិសេស​ក្នុង​ឆ្នាំ​២០១៧​ខាងមុខ​ទាំង​បទ​ចម្រៀង​មាន​បន្តបន្ទាប់​ខ្ញុំ​ក៏មាន​ពាំ​នាំនូវ​ស្នាដៃ​ទាក់ទង​នឹង​វិស័យ​ផលិត​កុន ដោយ​ខ្ញុំ​ស្រាប់តែ​ជក់ចិត្ត​នឹង​ការងារ​នេះហើយ​ត្រៀម​ថត​រឿង​ក្នុង​ឆ្នាំ​២០១៧​ខាងមុខនេះ​ដោយ​ខ្ញុំ​មាន​ឆ្អឹង​រឿង មាន​របៀប​ការងារ​ទាក់ទង​និង​ការធ្វើ​កុន​ខ្មែរ​បាន​រួចរាល់​អស់ហើយ​។​ពោលគឺ​ខ្ញុំ​អាចធ្វើ​បាន​ដោយ​រៀន​ពី​រៀមច្បង និង​មើល​ពី​ការដឹកនាំ​របស់​កុន​ប​រទេស​ផង​​ដែរ​។​


​ចំពោះ​បទ​ចំរៀង​២​បទ​ដែល​ខ្ញុំ​មាន​ក្នុង​ដៃ​នៅ​មិនទាន់​ដឹងថា​ជ្រក​ក្រោម​ផលិត​កម្មណា​នោះទេ សំខាន់​ខ្ញុំ​ចង់​បញ្ចូល​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម​ស្ទាបស្ទង់​ការ​ស្តាប់​ពី​មហាជន​សិន​ទើប​គិតថា​ត្រូវធ្វើ​បែបណា​ទៀត​។​ដោយឡែក​បើ​និយាយ​រឿងកុន​វិញ​ខ្ញុំ​ប្រឡូក​នេះ​គឺ​មិន​បណ្តោយ​ការងារ​នេះ​ធ្វើ លេងៗ​នោះទេ ខ្ញុំ​ចង់​ឲ្យ​ស្នាដៃ​របស់ខ្ញុំ​មានគុណ​ភាព ព្រោះ​ខ្ញុំ​ស្រាប់តែ​ចូលចិត្ត ហើយ​ងាក​មក​សិក្សា​ឈ្វេងយល់​យ៉ាងខ្លាំង​លើ​វិស័យ​ភាពយន្ត​ដោយ​ខ្ញុំ​ដាក់​កំណត់ថា​ក្នុង​ឆ្នាំ​២០១៧​ត្រូវធ្វើ​ឲ្យ​បាន​ទាំង​ចម្រៀង និង​ការផលិត​កុន​។​ម្យ៉ាងទៀត​ទាំង​ការ​ច្រៀង​សុទ្ធតែ​អ្នកគាំទ្រ​ថា​អាច​ច្រៀង​បាន ណាមួយ​ស្របពេល​ការ​មាន​សន្ទុះ​ឲ្យ​តម្លៃ​លើ​ស្នាដៃ​បទ​ចម្រៀង​មិន​ចម្លង​ពី​បរទេស​ខ្ញុំ​ក៏​រិត​តែ​ចូលចិត្ត​ងាក​មក​ចូលរួម​គ្មាន​អ្នកណា​បង្ខំ​នោះទេ​»​។​​


loading...