Tuesday, November 29, 2016

អេ​នី ហ្សា​ម ម្ចាស់​បទ​«​សង្ស័យ​តែ​ឆេះ​អ៊ី​សេ​» ប្រកែក​ថា​គ្មាន​អ្នក​លូកលាន់​

អេ​នី ហ្សា​ម តារា​ល្បីឈ្មោះ ពិសេស​ក្នុង​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា​«​សង្ស័យ​តែ​ឆេះ​អ៊ី​សេ​»​នោះ ថ្មីៗ​នេះ​បានប្រកែក​ញ័រ​មាត់​ថា គ្ម... thumbnail 1 summary

អេ​នី ហ្សា​ម តារា​ល្បីឈ្មោះ ពិសេស​ក្នុង​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា​«​សង្ស័យ​តែ​ឆេះ​អ៊ី​សេ​»​នោះ ថ្មីៗ​នេះ​បានប្រកែក​ញ័រ​មាត់​ថា គ្មាន​សង្សារ​និង​គ្មាន​អ្នក​លូកលាន់​នាង​ឡើយ  ខណ​:​ពេល​នាង​ទៅ​ច្រៀង​ក្នុងពេល​រាត្រី​នៅ​ក្លឹប​ថោ​ន​និង​ហាង​បៀរហ្គាឌិន​ឈ្មោះ​«​ពិភព​រាត្រី​ថ្មី​»​នោះ​។​ទាក់ទិន​ទៅនឹង​រឿង​ខាងលើ់នេះ អេ​នី ហ្សា​ម​បានធ្វើ​ឲ្យ​ព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ថា អេ​នី ហ្សា​ម តែងតែមាន​ប្រុស​ក្មេង​ម្នាក់ ទៅ​ចាំ​ទទួលយក​នាង​ទៅផ្ទះ ដែល​គេ​សង្ស័យថា ប្រុស​នោះ​ជា​គូស្នេហ៍​នាង បានជា​ទៅ​ចាំ​យក​ស្រី​ស្រស់ ជា​រៀងរាល់​យប់​អធ្រាត្រ​បែបនេះ ព្រោះតែ​ខ្លាច​ប្រុសៗ​ដែល​ផឹកស្រា​ស្រវឹង​នៅ​ក្លឹប​នោះ បន្លំ​លូកលាន់​អេ​នី ទើប​តារា​កំពុង​ឡើង​គីឡូ​ខ្លាំង​នេះ ដាក់​អង្គរក្ស​បេះដូង​តាម​ការពារ​ពេលយប់​អធ្រាត្រ​បែបនេះ​។​




​អេ​នី និយាយ​ដោយ​រហ័ស​ថា «​អូ​! ប្រុស​ហ្នឹង​ជា​បងប្រុស​ខ្ញុំ​តើ​បង​»​គាត់​ទៅ​ចាំ​យក​រាល់​តែ​យប់​ហ្នឹង​។​មាន​សង្សារ​ឯណា​? ហើយ​រឿង​ប្រុស​លូកលាន់​នោះ ក៏​អត់​ដែរ ព្រោះ​បើ​មាន​បញ្ហា​នេះ​មែន គឺ​ខ្ញុំ​មិនបាច់ចាំ​គិត​អី​ច្រើន​ទេ ប្តឹង​ប៉ូលីស​ឲ្យ​ចាប់​តែម្តង​។​តែ​ខ្ញុំ​មិនដែល​ជួប​បញ្ហា​បែបនេះ​ទេ គឺ​មានតែ​ភ្ញៀវ​សុំ​រាប់អាន​ធម្មតាៗ មាន​មែន​បើ​ថា​រឿង​ផ្សេង​លូកលាន់​អី​អត់​ដែល​ជួបប្រទះ​តែម្តង​»​។​


អេ​នី ហ្សា​ម ថ្វីត្បិតតែ​មានឈ្មោះ​ល្បី​គួរសម​មែន តែ​ពេលនេះ នាង​ថា​មិនទាន់មាន​ជីវភាព​ធូរធារ​នៅឡើយ សូម្បីតែ​រថយន្ត​ផ្ទាល់ខ្លួន ក៏​គ្មាន​ជិះ​ដែរ គឺ​ទៅណា​មក​ណា​ខ្ចី​ឡាន​បងប្រុស​នាង​ជិះ ហើយ​នាង​ក៏​គ្មាន​វីឡា​ស្កឹមស្កៃ​ដូច​តារា​ល្បីៗ​របស់​ថោ​ន​ដទៃទៀត​ដែរ គឺ​រស់នៅ​ជាមួយ​គ្រួសារ​។​កន្លងមក​ធ្លាប់​ព័ត៌មាន​ថា​អេ​នី មានកូន​ស្រី​មួយ តែ​អេ​នី បានប្រកែក ហើយ​ថា​ពេលនេះ​គ្មាន​គូស្នេហ៍ ឬ​អ្នក​ឧបត្ថម្ភ​ទេ មានតែ​អ្នក​ស្រលាញ់​ធម្មតាៗ​តែ​នាង​មិនទាន់​ទុកចិត្ត ខ្លាច​ប៉ះ​ស្នេហ៍​បោកប្រាស់ នាំ​តែ​ដំបៅ​ទ្រូង​……..៕​



loading...