Wednesday, November 30, 2016

ភ្ញៀវទេសចរ​ចាប់អារម្មណ៍​របាំ​ក្ងោក​ប៉ៃលិន​នៅ​ភូមិ​វប្បធម៌​ខេត្តសៀមរាប​

សៀមរាប​៖ របាំ​ក្ងោក​ប៉ៃលិន​ដែល​សម្តែង​ដោយ​ក្រុម​សិល្បៈ​នៅក្នុង​ភូមិ​វប្បធម៌​ខេត្តសៀមរាប ដែល​លាយឡំ​នឹង​កាយវិកា​បែប​កំប្លែង​ផង​នោះ បានធ្វ... thumbnail 1 summary

សៀមរាប​៖ របាំ​ក្ងោក​ប៉ៃលិន​ដែល​សម្តែង​ដោយ​ក្រុម​សិល្បៈ​នៅក្នុង​ភូមិ​វប្បធម៌​ខេត្តសៀមរាប ដែល​លាយឡំ​នឹង​កាយវិកា​បែប​កំប្លែង​ផង​នោះ បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាច្រើន​រយ​នាក់​ទស្សនា​យ៉ាង​ជក់ចិត្ត​។
របាំ​ក្ងោក​ប៉ៃលិន​នេះ​មាន​ដើមកំណើត​ចេញពី​ជនជាតិ​កូ​ឡា ដែលជា​ជន​ចំណាកស្រុក​មកពី​ប្រទេស​ភូមា ហើយ​បានមក​សាង​ជីវិត​រស់នៅក្នុង​ប្រទេស​ខ្មែរ តាម​តំបន់​ជួរ​ភ្នំ​យ៉ា​ត ក្រុងប៉ៃលិន​។ នេះ​បើតាម​ឯកសារ​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​ស្រាវជ្រាវ​នៃ​ក្រសួង​វប្បធម៌​ និងវិចិត្រ សិល្បៈ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៦០​។ ភាពស្រស់ស្អាត​នៃ​សម្លៀកបំពាក់​របស់​ជន​ជាតិ​កូ​ឡា ជាមួយនឹង​ភាព​ប៉ិនប្រសប់​ក្នុងការ​រាំ​របស់​ក្ងោក ព្រមទាំង​មានការ​អត្ថាធិប្បាយ​ពី​ប្រវត្តិ​ខ្លះៗ​ផង​នោះ បាន​ទាក់ចិត្ត​អ្នកទស្សនា​ឲ្យ​កាន់តែ​ចាប់អារម្មណ៍​ថែមទៀត​។

សូម​ទស្សនា​ការសម្តែង និង​តាមដាន​ប្រវត្តិ​របាំ​ក្ងោក​ប៉ៃលិន នៅក្នុង​កម្មវិធី​«​ថ្មីៗ​៣​នាទី​»​ខាងក្រោម​នេះ​ដូចតទៅ​៖









loading...