Tuesday, November 29, 2016

សល់​តែ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការចុះឈ្មោះ​បោះឆ្នោត​ត្រូវ​បញ្ចប់​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី... thumbnail 1 summary

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,៦៩៤,១៦៩​នាក់ ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តី ប្រកាស​ព័ត៌មាន លទ្ធផល​បណ្តោះអាសន្ន នៃ​ការចុះឈ្មោះ​បោះឆ្នោត​របស់ គ​.​ជ​.​ប​។​


​សូមជម្រាបថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ដល់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ពោលគឺ​សល់​តែ​១​ថ្ងៃ​ទៀត ប៉ុណ្ណោះ​។ គ​.​ជ​.​ប បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕​



loading...