Tuesday, November 29, 2016

ណា​តា​សា តួឯក​រឿង​”​កំណត់ហេតុ​នាង​នាថ​”​ និយាយ​ពី​មន្ត​ស្នេ​ហ៏​សង្សារ អាហ្វ្រិក​

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណ​:​ពេល​នាង​ណា​តា​សា តួឯក​រឿង កំណត់ហេតុ​នាង​នាថ បានប្រកាស​ខ្លួន​ថា នាង​គឺជា​ជនជាតិខ្មែរ​អ៊ីស្លាម ហើយ​... thumbnail 1 summary

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណ​:​ពេល​នាង​ណា​តា​សា តួឯក​រឿង កំណត់ហេតុ​នាង​នាថ បានប្រកាស​ខ្លួន​ថា នាង​គឺជា​ជនជាតិខ្មែរ​អ៊ីស្លាម ហើយ​ប្រកាស​ដោយ​ចេញមុខ​ថា នាង​មាន​ស្នេហា​ផ្អែមល្ហែម​ជិត​២​ឆ្នាំ​ហើយ ជាមួយ​ក​ម្លោះ​បាល់ទាត់​ប្រចាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​ថា ស្នេហា​ពួកគេ​ពិតជា​ផ្អែមល្ហែម​ដូចជា​ទឹកឃ្មុំ​។ កញ្ញា ណា​តា​សា បាន​លើក​ពី​ប្រវត្តិ​ស្នេហា​នាង​ជាមួយ​ជនជាតិ​អាហ្វ្រិក​រូបនេះ​ថា នាង​និង​គូ​ស្នេ​ហ៏​ស្រឡាញ់គ្នា​រយ​:​ពេល​ជិត​២​ឆ្នាំ​ហើយ ។ នាង​ជា​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន ហើយ​ស្គាល់គ្នា​រហូត​ក្លាយជា​គូ​ស្នេ​ហ៏​តែម្តង ។ ពេល​គាត់​ពិបាកចិត្ត​ម្តងៗ នាង​ខ្ញុំ​តែងតែ​នៅក្បែ​គូ​ស្នេ​ហ៏​ជា​កម្លាំងចិត្ត ហើយ​ពេល​នាង​ខ្ញុំ​មិន​សប្បាយចិត្ត​ក៏​គាត់​នៅ​កំដរ​នាង​ខ្ញុំ​វិញ ។ នេះ​ជា​កម្លាំងចិត្ត​ចងភ្ជាប់​គ្នា​ផងដែរ ។ គូរ​ស្នេ​ហ៏​នាង​ខ្ញុំ​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។






​ចំពោះ​រូបនាង​ខ្ញុំ​គឺ​មិនទាន់​ដឹងថា​ចូល​រោងការ​ពេលណា​នោះទេ គ្រាន់តែ​យើង​ស្រឡាញ់គ្នា​នៅឡើយ ។ ម្យ៉ាងវិញទៀត​នាង​ខ្ញុំ​ទើបតែ​វ័យ​២៤​ឆ្នាំ ចំណែក​ម្ចាស់​ចិត្ត​នាង​ខ្ញុំ​វ័​២៨​ឆ្នាំ មួយរយ​:​នេះ​ពួកយើង​ទាំងពីរ​មាន​ការងារ​មមាញឹក​រៀ​ងៗ​ខ្លួន​ច្រើន​ទៀត​ដូចនេះ​សូម​ពន្យា​ពេល​សិន ។ សង្សារ​នាង​ខ្ញុំ​ក្រៅពី​អាជីព​ទាត់​បាល់​មាន​ជំនាញ​ផ្នែក​ឌី​ហ្សា​ញ និង​កាត់សក់ និង​មាន​ក្រុមហ៊ុន​តុបតែង​មួយ​លើ​ផ្នែក​អគារ​ស្នាក់នៅ​ផងដែរ ។

​ទាក់ទិន​នឹង​ការងារ​សិល្ប​:​ណា តា​សា ថត​បាន​ពីរ​រឿង​ហើយ​ក្នុងនោះ​រឿង " កំណត់ហេតុ​នាង​នាថ " ជា​តួឯក ។ ហេតុដែល​នាង​គ្រង​ឈុត​អ៊ីស្លាម​ចូលរួម​សម្ពោធ​រឿង ព្រោះ​ចង់​បង្ហាញថា​នាង​មិន​លាក់​ប្រវត្តិ​របស់ខ្លួន​ទេ គឺជា​ជនជាតិខ្មែរ​អ៊ីស្លាម ។ ម្យ៉ាងទៀត​ចង់​បញ្ជាក់​ដល់​ខ្មែរ​អ៊ីស្លាម​មួយចំនួន​កុំ​ឲ្យ​យល់​មកលើ​នាង​ថា​បាន​អាជីព​សិល្ប​:​បំភ្លេច​សាសនា​ខ្លួនឯង ។ ចំពោះ​ការបោះ​ជំហាន​ខ្លួន​ចូល​ពិភព​សិល្ប​:​នេះ​ព្រោះតែ​ស្រឡាញ់ ទោះបីជា​សាច់​ញា​ត្តិ​ហាមប្រាម ព្រោះ​របាំង​ប្រពៃណី​ក្តី ។ ក្រោយពី​បញ្ជាក់​ពី​ហេតុផល​មិន​ចោល​សាសនា មក​ទើប​ក្រុមគ្រួសារ​សម្រប​តាម​នាង ។​ទោះបីជា​យ៉ាងណាក្តី​នាង​មិន​សម្តែង​ឈុត​ស្នេហា​ហូ​ស​កម្រិត​ទេ ដូចជា​ឈុត​ចាប់​រំលា​ភ​ជាដើម ។ ចំពោះ​ឈុត​សិច​ស៊ី​ក៏​មិន​សម្តែង​ដែរ ។ ណា តា​សា និយាយថា " នាង​ខ្ញុំ​រំពឹងថា​បងប្អូន​ខ្មែរ​អ៊ីស្លាម នឹងមិន​រើសអើង​រឿង​នាង​ខ្ញុំ​ថតកុន​សម្តែង​នោះឡើយ នាង​ខ្ញុំ​នៅតែ​ស្រឡាញ់ គោរព​ឲ្យ​តម្លៃ​សាសនា​របស់ខ្លួន​និង​គោរព​តាម​បទ​ឳ​វាទ​ដូចជា​ជនជាតិ​របស់ខ្លួន​ផងដែរ ៕​


loading...