Tuesday, November 29, 2016

ពាក់ មី សំពង​ចំ​ខ្មោច​ងាប់​រួច​ទើប​សូមទោស​

អ្នក​និយាយ​លេង ហ្វេ​ស​ប៊ុ​ក មួយចំនួន​បាន​ខម​មិន ទៅ​តារា​កំប្លែង​ពែ​កមី ដែល​គួរ​​ឲ្យ​អស់សំណើច​តែ​ពុំមែន​ជា​រឿង​កំប្លែង​ទេ គឺជា​រឿង​ពិត ... thumbnail 1 summary

អ្នក​និយាយ​លេង ហ្វេ​ស​ប៊ុ​ក មួយចំនួន​បាន​ខម​មិន ទៅ​តារា​កំប្លែង​ពែ​កមី ដែល​គួរ​​ឲ្យ​អស់សំណើច​តែ​ពុំមែន​ជា​រឿង​កំប្លែង​ទេ គឺជា​រឿង​ពិត គឺ​លោក ពាក់​មី ខឹង​យ៉ាង​ក្តៅ​ស្លឹក​​ត្រចៀក​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ ថា​មាន​អ្នក​មើលងាយ​ប្រមាថ​រូបលោក​ហើយ​ត្រូវ​លោក​​វាយ​សំពង​ទៅវិញ​ភ្លាមៗ ប៉ុន្តែ​ត្រូវបាន​គេ​សើច​លោក​ពាក់​មី​ថា លោក​វាយ​ចំ​ខ្មោច​ងាប់​…..​។​


​រឿង​ដែល​លោក ពាក់​មី ខឹង​ក្តៅស្លឹកត្រចៀក​ខ្លាំង​នោះ​គឺថា​មាន​សារ​មួយ​បាន​សរសេរ​​ថា​៖«​ខ្ញុំ​រីករាយ​ណាស់​ដែល​បានធ្វើការ​នៅ​កូរ៉េ​ទទួលបាន​ប្រាក់ខែ​ច្រើន​មិន​ដូច​ពួក​ធ្វើការ​​កញ្ជះ​ថៃ​ទេ ភាគច្រើន​ជា​មនុស្ស​ល្ងង់ មិនសូវ​រៀន​បាន​ច្រើន​សឹងតែ​មិនចេះ​សរសេរ​អក្សរ​ផង​។​ ​ភាគច្រើន​អា​អ្នក​ខេត្តស្វាយរៀង​ព្រៃវែង​តាកែវ ថោកទាប​ធ្វើក​ញ្ជះ​ថៃ​ព្រោះ​គ្មាន​ចំណេះដឹង​​ខ្ពង់ខ្ពស់​»​។​ ​ទោះបី​មិនបាន​និយាយ​ស្តីថា​ចំឈ្មោះ​លោក ពាក់ មី ក្តី​ប៉ុន្តែ ពាក់​មី មាន​អារម្មណ៍​​ខឹង​ភ្លាម​តែម្តង​ក្នុងនាម​គាត់​ជា​អ្នកមាន​ស្រុកកំណើត​ខេត្ត​ស្វាយរៀង ទើបបាន​សរសេរ សារ​​ខ្លី​មួយ​តប​ភ្លែត​តាម​ហ្វេ​ស​ប៊ុ​កលោក​ថា​៖«​ខ្ញុំ​ជា​អ្នក​ខេត្តស្វាយរៀង ព្រៃវែង ខ្ញុំ​ពិតជា​ខឹង​ណាស់​ គេ​មើលងាយ​ប្រមាថ​ប្រជាជន​ខេត្ត​ខ្ញុំ !»​។​
​តាម​ការពិតទៅ​សរសេរ​ប្រមាថ​ដល់​អ្នក​ខេត្ត​ទាំងបី​ខាងលើ ដែលមាន​ដាក់​រូប​បុរស​ម្នាក់​​មាន​អក្សរ​ភាសា​កូរ៉េ​នោះ សាមី​ុ​ខ្លួន​ពិត​មិនបាន​ធ្វើ​ឡើយ ខណ​:​មាន​គេ​ឃើញ​មាន​អ្នកលេង​​ហ្វេ​ស​ប៊ុ​ក ជាច្រើន​បាន​ចូលទៅ​តតាំង​គ្នា​រកហេតុ​ផល​យ៉ាង​ក្តៅគគុក​តែម្តង​បន្ទាប់ពី​នាយ​ពាក់​​មី បាន​យកសារ​ជេរប្រមាថ​នោះមក​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​អម​ជាមួយនឹង​សារ​ខឹង​​សម្បា​របស់លោក​នោះ​យ៉ាងខ្លាំង​ក្លា​។​​ ​
មហាជន​មួយចំនួន ដែល​ធ្លាប់​ដឹង​រឿងនេះ​ច្បាស់លាស់​ណាស់ ក៏បាន​សរសេរ​ការពា​រ​ម្ចាស់​គណនី​បុរស​ពលករ​កូរ៉េ កុំ​ឲ្យ​មានការ​យល់ច្រឡំ ដោយ​លើក​ថា​៖«​រឿងនេះ​យូរហើយ​បង​!​មាន​គេ​លួច​ក្លែងបន្លំ​ហ្វេ​ស​ប៊ុ​ក​គាត់​លេង​ហើយ​គាត់​មិនដឹង​ទេ ហើយ​គាត់​ក៏បាន​ធ្វើ​វីដេអូ​សុំទោស​ដែរ​រឿងនេះ​»​។​មាន​ម្នាក់​ទៀតថា​៖​មិនមែន​​ម្ចាស់​គាត់​អ្នក​ផុស​ទេ គាត់​ធ្លាប់​បកស្រាយ​ម្តង​ហើយ កុំ​ច្រឡំ​អ្នក​ទាំងអស់គ្នា​!»​ហើយ​មាន​ម្នាក់​​ទៀតថា​៖​ជា​រឿង​កន្លងផុត​យូរហើយ​បង​! លើក​យកមក​ធ្វើ​អី​! ក្នុងចំណោម​៦​មឺ​ុ​ន​នាក់ មានតែ​​ម្នាក់​ទេ​ដែល​យល់ឃើញ​បែបនេះ​»​។​
​ដោយសារ មិនបាន​តាមដាន​រឿង​ទាន់​ហេតុការណ៍ នាយ​ពែ​ក មី ក៏បាន​សរសេរ​​សុំ​ការ​អធ្យាស្រ័យ​ភ្លាមៗ​ដែរ​ថា​៖ «​សុំទោស​បងប្អូន ខ្ញុំ​អត់​ដឹងថា​រឿង​យូរហើយ ព្រោះ​ខ្ញុំ​ទើប​​តែ​ឃើញ ក៏​ខឹង​តែម្តង​! សូម​បងប្អូន​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ផង​។ សូម​អរគុណ​»​។​

​ដោយសារ ពាក់ មី រវល់​មិនបាន​តាមដាន​ហ្វេ​ស​ប៊ុ​ក ឃើញ​ភ្លាម​វាយ​ភ្លែត​បែបនេះ​ធ្វើ​ឲ្យ​​អ្នកឃើញ​រឿងនេះ​ក៏​អស់សំណើច​ខ្លាំង​ជាង​រឿង​កំប្លែង​របស់​នាយ​ទៅទៀត រហូតដល់​នាំគ្នា​​និយាយថា «​លោក ពាក់ មី វាយ​ចំ​ខ្មោច​ងាប់​» រឿង​ចាស់​យូរហើយ​សោះ​បែរជា​ខឹង​នោះ​ខឹង​​ហើយ​វាយ​គ្មាន​អ្នក​តប ក៏ត្រូវ​បាន​គេ​កេះ​ខ្នង​ថា លោក ពាក់ មី វាយ​ខ្មោច​ងាប់​តើ​.....​ហាស​ហាស ពិតជា​កំប្លែង​មែន​នាយ​យើង​!៕


loading...