Tuesday, November 29, 2016

ស្អប់​អ្នក​ចូលចិត្ត​បើកភ្លើង​ហ្វា​ឡាន​ពីក្រោយ​ពេក លេង​មួយ​ក្បាច់​ចង់​រត់ចោល​ឡាន​

ធុញទ្រាន់​នឹង​ភ្លើង​ហ្វារ​រថយន្ដ​ចាំង​ស្រវាំងភ្នែក​នាពេល​រាត្រី ប្រជាជន​ចិន​កាន់តែ​ច្រើនឡើងៗ​នាំគ្នា​បិទ​ស្ទីក​ឃ័​រលើ​កញ្ចក់​ក្រោយ​ជា​... thumbnail 1 summary

ធុញទ្រាន់​នឹង​ភ្លើង​ហ្វារ​រថយន្ដ​ចាំង​ស្រវាំងភ្នែក​នាពេល​រាត្រី ប្រជាជន​ចិន​កាន់តែ​ច្រើនឡើងៗ​នាំគ្នា​បិទ​ស្ទីក​ឃ័​រលើ​កញ្ចក់​ក្រោយ​ជា​រូប​ខ្មោច ព្រាយ និង​បិសាច​ជញ្ជក់​ឈាម​គួរ​ឲ្យ​ខ្លាច​បន្លាច​អ្នក​និយម​បើក​អំពូល​ចង្កៀង​ឡាន​ឥត​សំចៃ​ដៃ​ទាំងនោះ​។


​វេ​ប​សាយ​លក់ទំនិញ​រាប់សិប ដូចជា Taobao កំពុង​ដាក់លក់​ស្ទីក​ឃ័​រ​កញ្ចក់​ក្រោយ​រំលេច​រូប​ខ្មោច​បិសាច​គួរ​ឲ្យ​ព្រឺរោម ដូចជា ខ្មោច​ស្រី​សម្លក់សម្លឹង ហូរឈាម​តាម​ភ្នែក ស្រែក​រក​ជំនួយ បិសាច​ជញ្ជក់​ឈាម និង​ចចក​ភ្នែក​លឿង​។ ស្ទីក​ឃ័​រ​ចម្លែក​ទាំងនេះ មិន​បង្ហាញ​រូបភាព​ច្បាស់​ពេល​ងងឹត ឬ​ពន្លឺ​ចង្កៀង​រថយន្ដ​ធម្មតា​នោះទេ​។ ប៉ុន្ដែ​វា​បាន​រំលេច​រូបរាង​ដ៏​គួរ​ឲ្យ​ស្រៀវ​ឆ្អឹងខ្នង នៅពេល​ប៉ះ​ពន្លឺ​ហ្វារ​បើក​ខ្លាំង​ចាំង​មក​ចំ​វា​។​ក្នុងតម្លៃ ៣ ទៅ ១៨ ដុល្លារ​អាស្រ័យ​លើ​ទំហំ រូបភាព​នេះ​ងាយស្រួល​បក​បិត​លើ​កញ្ចក់​រថយន្ដ​ក្រោយ​ខ្លាំងណាស់​។
​យ៉ាងណា ប៉ូលិស​ចរាចរណ៍​នៅ​ទីក្រុង​ជិន​ណាន ភាគ​ខាងជើង​ខេត្ដ​សាន​ដុង បាន​ព្រមាន​ថា រូបភាព​បន្លាច​ទាំងនោះ​អាច​បង្កបញ្ហា​ដល់​សុវត្ថិភាព​ចរាចរណ៍​។​អ្នកបើកបរ​ដែលមាន​បិទ​ស្ទីក​ឃ័​រ​ប្រភេទ​នេះ នឹង​ទទួល​ការពិន័យ ១៥ ដុល្លារ​។ ដោយឡែក​នៅ​ទីក្រុង​ប៉េកាំង វា​មិន​ខុសច្បាប់​ទេ​ដែល​រចនា​លើ​កញ្ចក់​រថយន្ដ​របស់​ខ្លួន​។​ប៉ុន្ដែ​ប៉ូលិស និយាយថា អ្នកបើកបរ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​ដទៃទៀត​ភ័យខ្លាច​។
​នៅ​មិនទាន់មាន​ឧ​ប្ប​ត្ដិ​ហេតុ​ណាមួយ​កើតឡើង​ដោយសារ​រូបភាព​បន្លាច​ទាំងនេះ​នោះទេ តែ​បណ្ដាញ​ផ្សព្វផ្សាយ​ចិន ធ្លាប់បាន​រាយការណ៍​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ពាក់ព័ន្ធ​នឹង​ការប្រើ​ភ្លើង​ហ្វារ​រថយន្ត​ជាច្រើន​ករណី​ហើយ​៕



loading...