Tuesday, November 29, 2016

កូនប្រុស គង់ សុជាតិ ត្រឡប់មក​ធ្វើការ​នៅ​កម្ពុជា ក្រោយ​បញ្ចប់​បរិញ្ញាបត្រ​ក្រៅប្រទេស​

កូនប្រុស​របស់​ពិធី​ការិនី​ជើងចាស់ អ្នកនាង គង់ សុជាតិ នឹង​ត្រឡប់មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​វិញ​ក្រោយពី​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក "... thumbnail 1 summary

កូនប្រុស​របស់​ពិធី​ការិនី​ជើងចាស់ អ្នកនាង គង់ សុជាតិ នឹង​ត្រឡប់មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​វិញ​ក្រោយពី​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក "​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​" នៅ​សកល​វិទ្យាល័យ RAFFLES នៃ​ប្រទេស​ថៃ​។ នេះ​បើតាម​អ្នកនាង គង់ សុជាតិ ប្រាប់ Sabay​។​

​ប្រពន្ធ​ពិធីករ​សម្បូរ​ទៅដោយ​វោហា​ស័ព្ទ ជា វិបុល បាន​ថ្លែងថា​៖ "​កូនប្រុស​បង​....​បង​គេ​បង្អស់​គាត់​ទទួល​សញ្ញាប័ត្រ​ហើយ​ឥឡូវ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សកល​វិទ្យាល័យ RAFFLES ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ណា​អូន​"​។​
​អ្នកនាង គង់ សុជាតិ បន្ថែមថា កូនប្រុស​ច្បង​របស់​នាង ឈ្មោះ ម៉ៅ សាល​ភាព​បុត្រ គ្រោង​នឹង​បន្ត​យក​ថ្នាក់អនុបណ្ឌិត​ទៀត តែ​មិនទាន់​ដឹងថា​បន្ត​នៅទីណា​ពេលនេះ ព្រោះ​ត្រូវធ្វើ​ការយក​បទពិសោធ​ន៍​សិន​ចាំ​បន្ត​យក​អនុបណ្ឌិត​ជា​ក្រោយ​។​

​គួរ​បញ្ជាក់ថា អ្នកនាង គង់ សុជាតិ មានកូន​ជាមួយ​ស្វាមី​មុន ២ នាក់ ប្រុស​១ និង​ស្រី​១​។ ដោយឡែក​ជាមួយ​ស្វាមី​ទី​២ លោក ជា វិបុល កំពុងតែ​ពពោះ ជិត​គ្រប់​ខែ​ឆ្លងទន្លេ​ហើយ​៕


loading...