Tuesday, November 29, 2016

ស្ត្រីៗ អស់​បារម្ភ​រឿង​ប្តី​មាន​លួច​ស្រី ព្រោះ​មាន​ក្រុមហ៊ុន​ជួយ​កម្ចាត់​ស្រី​កំណាន់​

ខណៈ​អ្នកជំនួញ និង​មន្ដ្រីជាន់ខ្ពស់​ចិន​ខ្លះ​មាន​ស្រី​កំណាន់​គ្រាន់​ប្ដូរ​រសជាតិ​ស្នេហ៍​ឲ្យ​ប្លែក​ពី​ប្រពន្ធ​នៅផ្ទះ​នោះ វា​ក៏​គ្មានអ្វ... thumbnail 1 summary

ខណៈ​អ្នកជំនួញ និង​មន្ដ្រីជាន់ខ្ពស់​ចិន​ខ្លះ​មាន​ស្រី​កំណាន់​គ្រាន់​ប្ដូរ​រសជាតិ​ស្នេហ៍​ឲ្យ​ប្លែក​ពី​ប្រពន្ធ​នៅផ្ទះ​នោះ វា​ក៏​គ្មានអ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែល​សេវាកម្ម​កម្ចាត់​សហាយស្មន់ កំពុង​ទទួល បាន​ប្រជាប្រិយភាព​គួរសម​ពី​សំណាក់​ក្រុម​ស្ត្រី​ជា​ភរិយា​។
អ្នកស្រី ស៊ូ ស៊ីន នាយក​ក្រុម​គ្លីនិក​ចិ​ត្ដ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​មង្គលការ​អន្ដរជាតិ​វ៉ៃ​ហ្គី​ង ជា​ក្រុមហ៊ុន​កម្ចាត់​ស្រី​កំណាន់ ស្ថិតនៅ​ទីក្រុង​ស៊ា​ង​ហៃ ជឿថា គ្រប់​ករណី​ទាំងអស់​ត្រូវ​ធ្វើការ​ស៊ើប​លើ​ប្រពន្ធចុង​យ៉ាង​ល្អិតល្អន់​តាំងពី​ស្ថានភាព​គ្រួសារ មិ​ត្ដ​ភក្ដិ ការអប់រំ ការងារ និង​ចំណូល​ចិ​ត្ដរបស់​នាង​។
​ក្រោយពី​បាន​បណ្ដុំ​ព័ត៌មាន​រួច អ្នកស្រី ស៊ូ បាន​ប្រាប់ The New York Times ថា​៖ «​យើង​អាច​ដឹងថា​នាង​យកប្ដី​គេ​ព្រោះតែ​ប្រាក់ ស្នេហា ឬ​សិច ទើប​យើង​នឹង​រៀបចំ​អ្នក​ប្រឹក្សា​ប្រើ​ជំនាញ​របស់គេ​ដោះស្រាយ​បញ្ហា​នេះ​»​។​
​បុគ្គលិក​ក្រុមហ៊ុន​នឹង​រើ​ទៅ​រស់នៅ​ក្នុងផ្ទះ​ក្បែរ​មិន​តែមួយ​ជាមួយ​ស្រី​កំណាន់ ឬ​ដើរតួ​ជា​អ្នក​ហាត់ប្រាណ​ក្បែរៗ​ផ្ទះ​នាង​ដើម្បី​រាប់អាន​នាង​ជា​មិ​ត្ដ​។
​ក្រោយពី​ស្និទ្ធស្នាល​នឹង​នារី​ជា​ប្រពន្ធចុង​នោះ​ហើយ បុគ្គលិក​ក្រុមហ៊ុន​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​នាង​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ស្វាមី​របស់គេ ដូចជា​ជួយ​ស្វែងរក​គូស្នេហ៍​ថ្មី​ឲ្យ​នាង​ប្រពន្ធចុង ឬ​ជំរុញ​ឲ្យ​នាង​ទៅធ្វើ​ការ​នៅ​តំបន់​ឆ្ងាយៗ​។​
​ក្រុម​អ្នក​ប្រឹក្សា​តែងតែ​ប្រើ​យុទ្ធ​ស្រា​ស្ត​ប្លែកៗ​ដែល​បត់បែន​ទៅតាម​ស្ថានការណ៍​ជាក់ស្ដែង និង​ចៀសវាង​ការគំរាមកំហែង ឬ​ប្រើ​ហិង្សា​ចំពោះ​នារី​ជា​ប្រពន្ធចុង​។
​នៅ​គ្រានោះ ក្រុម​បុគ្គលិក​កម្ចាត់​ស្រី​កំណាន់​ផ្សេងទៀត​នឹង​ផ្ដល់​ប្រឹក្សា ឬ​ជួយ​ភរិយា​ដើម​ឲ្យ​ស្វាមី​ងាក​មក​ចាប់អារម្មណ៍​ឡើងវិញ​។
​លោក កាង ណា ដែល​បើក​អាជីវកម្ម​កម្ចាត់​ស្រី​កំណាន់​ក្នុង​ក្រុង​សេន​ហ្សេ​ន បាន​ថ្លែងថា​៖ «​យើង​ចង់​ផ្លាស់ប្ដូរ​ផ្នត់គំនិត​បុរាណ​។ ស្ដ្រី​ចិន​រមែង​គិតថា បើ​ខ្លួន​ចេះ​ផ្គាប់​ចិ​ត្ដ​ប្ដី នោះ​ប្ដី​កាន់តែ​ស្រឡាញ់​ទ្វេដង​។ ប៉ុន្ដែ​ភាគច្រើន ប្រុសៗ​បែរជា​ទៅ​ស្រឡាញ់​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្លួនគេ​ឈឺចាប់​ទៅវិញ​»​។​
​ក្រុមហ៊ុន​លោក​ធ្វើការ​បាន​ជោគជ័យ​រហូត ៩០ ភាគរយ ពីព្រោះ​លោក កាង ទទួល​តែ​ករណី​ដែល​អាច​ដោះស្រាយបាន​ប៉ុណ្ណោះ ជាមួយ​ថ្លៃ​សេវាកម្ម​ចាប់ពី​៤៥០០០ ដុល្លារ​។​
​ជាមួយ​ភាពជោគជ័យ​នេះ លោក កាង ក៏បាន​អះអាង​ដែរ​ថា​៖ «​យើង​កំពុងតែ​គិតគូរ​ពង្រីក​សេវា​កម្មនេះ​ទៅ​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក​ខាងជើង ពីព្រោះ​មនុស្ស​គ្រប់រូប​តែង​ជួប​បញ្ហា​ស្រដៀងៗ​គ្នា​»៕



loading...