Tuesday, November 29, 2016

ម្តាយ ឳ​ក សុគន្ធ​កញ្ញា និយាយ​រឿង​គូស្នេហ៍ សុគន្ធ កញ្ញា​

រឿងរ៉ាវ​ស្នេហា​របស់ ឳ​ក សុគន្ធ​កញ្ញា តារា​ល្បីឈ្មោះ​របស់​ផលិតកម្ម​ហង្ស​មាស បាន​លេចឮ​រឿងរ៉ាវ​ស្នេហា​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​រក​ជឿ... thumbnail 1 summary

រឿងរ៉ាវ​ស្នេហា​របស់ ឳ​ក សុគន្ធ​កញ្ញា តារា​ល្បីឈ្មោះ​របស់​ផលិតកម្ម​ហង្ស​មាស បាន​លេចឮ​រឿងរ៉ាវ​ស្នេហា​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​រក​ជឿ​ការ​ពិ​ណាមួយ​ពុំ​ឃើញ​សោះ​។​ម្តង​លេច​ឮថា​កញ្ញា សុគន្ធ​កញ្ញា ជំពាក់​ស្នេហ៍​ជាមួយ​អ្នកនិពន្ធ​បទ​ភ្លេង​ឈ្មោះ រ៉េត ធី​ដូ​ណា​កូនលោក​គ្រូភ្លេង​ល្បីល្បាញ​ឈ្មោះ អ៊ុក ស៊ីណា​រ៉េត​ធ្វើការ​នៅ​វិទ្យុជាតិ​។​តែ​រឿងនេះ​ធ្លាប់បាន​ក្លាយទៅជា​ការពិត ព្រោះ​សាមី​ុ​ខ្លួន​ពួកគេ​ទាំងពីរ​ធ្លាប់​បញ្ចេញ​អារម្មណ៍​ដូចគ្នា​ឲ្យ​មហាជន​ដឹងឮ ពិសេស រ៉េត ធី​ដូ​ណា​តែង​បង្ហាញ​ទឹកចិត្ត​ស្នេហ៍ សុគន្ធ កញ្ញា​ជាខ្លាំង​។​តែ​រឿងនេះ​ក៏​មនុស្ស​ជាច្រើន​ដឹង​ឮថា ស្នេហា​ពួកគេ​នេះ​ត្រូវ​ម្តាយ សុគន្ធ កញ្ញា​មិន​ពេញចិត្ត​ឡើយ​។​




រឿងនេះ​ក៏​ធ្វើ​ឲ្យ​គេ​លេចឮ​ស្នេហា​ថ្មី​របស់​នាង​ថា សុគន្ធ កញ្ញា បាន​ជំពាក់​ស្នេហ៍​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ​ផ្សេង​មួយទៀត ពិសេស​ខណ​:​ពេល សុគន្ធ កញ្ញា កាន់តែ​ឡើង​កូដ​ល្បីល្បាញ​ខ្លាំង​ឡើង​។​ប៉ុន្តែ​ទោះបី​លេចឮ​បែបនេះ​ក៏​គេ​ពុំ​ឃើញ​មាន​ភស្តុតាង ពី​បុរស​នោះ​ចេញមុខ​បង្ហាញខ្លួន​ពី​ភាព​ស្នេហ៍ស្និទ្ធ​គួរ​ឲ្យ​ជឿជាក់​បាន​នោះ​នៅឡើយ​។​ផ្ទុយទៅវិញ​គេ​ឃើញ​មានតែ​ភាពស្និទ្ធស្នាល​យ៉ាងខ្លាំង​ជាមួយ​ក​ម្លោះ​អ្នកចម្រៀង​រស់ក្នុង​ទ្រនំ​ហង្ស​មាស​ជាមួយគ្នា គឺ លោក ឆន សុវណ្ណ​រាជ ដែល​ភាពស្និទ្ធស្នាល​ដូចជា​គូសង្សា​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី Fan របស់​ពួកគេ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដោយ​ម្នាក់ៗ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ក្លាយជា​ប្តី​ប្រពន្ធ​ពិតប្រាកដ​។​ប៉ុន្តែ​យ៉ាងនេះ​ក៏ដោយ​គូ​ទាំងពីរ​នេះ​ពុំដែល​ឆ្លើយតប​ពី​ការ​ផ្គូរ​ផ្គង​នេះ​ទៅ Fan ពួកគេ​ទេ​ក្នុងនោះ​រួមទាំង​ម្តាយ សុគន្ធ កញ្ញា ដែល​ធ្លាប់តែ​ចេញមុខ​មក​បកស្រាយ​រឿង​ស្នេហា​កូនស្រី​ក៏​ស្ងាត់ឈឹង​ដែរ​។​



​តែ​យ៉ាងណាក៏ដោយ​គេ​នៅ​ចាំបាន​ថា បើទោះបីជា​ម្តាយ សុគន្ធ កញ្ញា ដែលមាន​ឈ្មោះ អ៊ិន សុគន្ធ ធ្លាប់​រារាំង​ស្នេហា​កូនស្រី​ជាមួយ រ៉េត ធី​ដូ​ណាក៏ដោយ ប៉ុន្តែ​ក្រោយមក​គេ​នៅចាំ​សម្តី​អ្នកស្រី ហាក់ដូចជា​មានការ​ប្រែប្រួល​ទស្សន​:​ថ្មី​វិញ​ពី​ការសម្រេចចិត្ត​លើ​ស្នេហា សុគន្ធ កញ្ញា​។​
​អ្នកស្រី អ៊ិន សុគន្ធ ម្តាយ សុគន្ធ កញ្ញា ឲ្យ​ដឹងថា នាង​មាន​គេ​មក​ចែចូវ​ច្រើន​ដែរ​តែ​ថា ដោយ​​សារ​តែ​មមាញឹក​ការងារ ម្យ៉ាង​នាង​នៅ​ចង់​រៀន​បន្ត​ផង បញ្ហា​នេះ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ ហើយក៏​មិនទាន់​ទទួល​ពាក្យ​ពី​ណា​ដែរ​ទេ​។​តែ​ថា​យ៉ាងណា​បើសិនជា​អ្នក​ទាំងនោះ​ជា​គួ​ពី​អតីតជាតិ​មែន​គឺ​គង់តែ​បាន​ជួបគ្នា​។​អ្នកស្រី​និយាយថា រឿង​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ​វា​​គ្មាន​ការពិត​ទេ ហើយ​អ្នកស្រី​ទុក​ឳ​កាស​ឲ្យ​កូនស្រី​ជ្រើសរើស​អនាគត​ខ្លួនឯង ដើម្បី​កុំ​ឲ្យ​កូន​ដើរ​តាម​លំ​អាន​អ្នកស្រី​ដែលមាន​ការជួប​ព្រាត់​និង​កំសត់​ជាមួយ​កូនៗ​ក្នុង​កណ្តាល​សាគរ​​ជីវិត​៕



loading...