Tuesday, November 29, 2016

ម្ចាស់​ផលិតកម្មរ​ស្មើ​ស្ទឹង​សង្កែ ហៅ​តារាចម្រៀង​ល្បីៗ​ថា​កូន​រមិលគុណ​យកលុយ​ជាធំ​

រឿងរ៉ាវ​តារា​ល្បីៗ ដែលជា​អតីត​មាន​ដើមកំណើត​ពី​ការបណ្តុះបណ្តាល​ពី​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ដែល​គេ​ស្គាល់​ឈ្មោះថា​ដូចជា ឳ​ក សុគន្ធ​កញ... thumbnail 1 summary



រឿងរ៉ាវ​តារា​ល្បីៗ ដែលជា​អតីត​មាន​ដើមកំណើត​ពី​ការបណ្តុះបណ្តាល​ពី​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ដែល​គេ​ស្គាល់​ឈ្មោះថា​ដូចជា ឳ​ក សុគន្ធ​កញ្ញា មាស សុខ​សោភា សុគន្ធ នីសា លោក សាន ផានិត លោក ឈឿន ឧ​ត្ត​ម លោក​អែន ឌី …​។​ល​។



​ក្រោយពី​ត្រូវបាន​ការអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យខួបកំណើត​របស់​ផលិតកម្ម​នេះ​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិការ មាន​តា​រាជា​កូនចៅ​មួយចំនួន​ក៏បាន​ចូលរួម​កម្មវិធី​មេ​ចាស់​របស់ខ្លួន ហើយ​មួយចំនួនទៀត​ក៏​ខកខាន ធ្វើ​ឲ្យ​អ្នកស្រី ស៊ូ វ៉ាន់​នី អាក់អន់ចិត្ត និង​ធ្វើការ​រិះគន់​ពួក​មិន​ចូលរួម​ជា​កូន​រមិលគុណ​ភ្លេច​កំណើត​ខ្លួន គិតពី​លុយ​ជាធំ ។
​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​ពី​វត្តមាន​តារាចម្រៀង​តារា​សម្តែង​ល្បីៗ អញ្ជើញ​ចូលរួម​ពិធី​ខួបកំណើត​អតីត​ថៅកែ​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ អ្នកស្រី ស៊ួ​រ វ៉ាន់​នី គេ​ឃើញ រួមមាន​កញ្ញា សុគន្ធ នីសា លោក សាន ផានិត លោក ឈឿន ឧ​ត្ត​ម លោក អេ​ន​ឌី និង​កញ្ញា នី មុនីនាថ​។
​តារាចម្រៀង​កញ្ញា សុគន្ធ នីសា ក៏​បង្ហោះ​សារ​រំឭក​គុណ​ម្ចាស់​ខួប​វ័យ​ចំណាស់​នោះ​ថា​៖ «​ថ្ងៃនេះ​មក​ចូលរួម​ពិធី​ខួបកំណើត​អ្នក​មីង ស៊ួ​រ វ៉ាន់​នី ដែលជា​អតីត​អគ្គនាយិកា​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ដែលជា​ជម្រក​ដំបូង ជា​អ្នកមានគុណ​ដែល​បាន​បណ្តុះបណ្តាល​នាង​ខ្ញុំ​ដំបូង​»​។​
​ម្ចាស់​ខួប​វ័យ​ជ្រេ​រូបនេះ ក៏បាន​ទម្លាយ​ទាំង​នាម ឈ្មោះ ភ្ញៀវ​ជា​អតីត​កូនចៅ​កាលពី​នៅ​ជា​ថៅកែ​ផលិតកម្ម ជា​សាធារណៈ​រួមមាន តារាចម្រៀង កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា មាស សុខ​សោភា និង​អ្នកនិពន្ធ យឹម តា​ស្រង់ ដោយ​អ្នកស្រី​លើកឡើងថា​៖ «​កូន​ដឹងគុណ ឯ​កូន​រមិលគុណ​ហៅ​មិន​មក រវល់​ស្គាល់​លុយ​ធំ បើ​មក​បុណ្យ​ខ្ញុំ​វា​អត់​បាន​លុយ ភ្លេច​គ្រា​កន្លង​អូស​កង់ ដើរ​ផង​អត់​អី​ជិះ ឥឡូវ​ជិះឡាន បាន​ភ្លេចគុណ​។​
​អ្នកល្បី​ខ្លះទៀត ចិត្ត​ចោលម្សៀត​ប្រាប់ថា​មក ដល់​ថ្ងៃ​មិន​មក​កក់ Hotel ចោល​អ្នក​ភ្លេច​ស្រមោល​អតីតកាល គ្មាន​នរណា​ស្គាល់ ដល់​អ្នកធំ​ភ្លេច​អ្នក​បញ្ចុក សម្រុក​រកលុយ តែ​មិន​ថ្វី​ទេ សុំ​អ្នកល្បី បន្ត អំពើ​ល្អ​របស់ខ្ញុំ​សូម​តែ​បុណ្យ​»​។
​ក្នុងនោះដែរ មហាជន​ជាច្រើន​នាំគ្នា​សន្និដ្ឋានថា ពាក្យសម្ដី​របស់​អតីត​ម្ចាស់​ផលិតកម្ម​ដ៏​ល្បី​មួយ​នេះ ទំនងជា​ចង់​សំដៅ​ទៅលើ កញ្ញា ឱក សុគន្ធ​កញ្ញា និង មាស សុខ សោភា ព្រោះ​អ្នក​ទាំងពីរ​ជ្រក​ក្រោម​ទ្រនំ​រស្មី​ស្ទឹង​សង្កែ ដូច សុគន្ធ នីសា ដែរ​។ ម្យ៉ាងទៀត កវីនិពន្ធ យឹម តា​ស្រង់​ក៏​ជាប់​ឈ្មោះ​ដែរ ព្រោះ​ធ្លាប់​ត្រូវបាន​អ្នកស្រី ស៊ួ​រ វ៉ាន់​នី បណ្តុះបណ្តាល​តាំងពី​មិនទាន់​ល្បី​។
​តែ​យ៉ាងណា​កញ្ញា មាស សុខ​សោភា មិនអាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​ចំពោះ​ការខកខាន​កម្មវិធី​ខួបកំណើត​អតីត​ថៅកែ​ផលិតកម្ម​នោះទេ ខណៈដែល​បងប្រុស​នាង​ដែល​ធ្លាប់តែ​បកស្រាយ​គ្រប់​រឿង​របស់​នាង​នោះ​ក៏បាន​បដិសេធថា មិនបាន​ដឹង​ដែរ​ចំពោះ រឿងនេះ​ឮ​តែ​ព័ត៌មាន​គេ​ចេញផ្សាយ​។ ប៉ុន្តែ​លោក មាស សុខ​រតនៈ ក៏​ទទួលស្គាល់​ដែរ​ថា​៖ «​តារាចម្រៀង​ល្បីៗ​ភាគច្រើន សុទ្ធតែ​ចេញពី​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​»​។​
​ដោយឡែក​កញ្ញា ឱក សុគន្ធ​កញ្ញា ក៏​បង្ហោះ​សារ​បកស្រាយ​ពី​ការខកខាន​ចូលរួម​ខួបកំណើត​អ្នកស្រី ស៊ួ​រ វ៉ាន់​នី ដោយ​កញ្ញា​បញ្ជាក់ថា​៖ «​នាង​ខ្ញុំ​បានធ្វើការ​សុំទោស​គាត់​ហើយ ពេល​គាត់ ខ​ល​មក​អញ្ជើញ ហើយ​បាន​ជម្រាប​ថា​ថ្ងៃ​ខួបកំណើត​របស់គាត់ ត្រូវ​ហ្នឹង​ថ្ងៃអាទិត្យ​ទី ២០ ខែ​១១ ឆ្នាំ ២០១៦ គឺជា​ថ្ងៃ ដែល​នាង​ខ្ញុំ​ជាប់​កម្មវិធី Cambodian idol វគ្គ live show សប្តាហ៍​ទី ៤ គឺជា​កម្មវិធី​ដែល​មិនអាច​អាក់ខាន​បាន​»​។
​ជាមួយគ្នា​នោះដែរ​លោក យឹម តា​ស្រង់ ដែល​លើកឡើងថា គោលបំណង​អតីត​ម្ចាស់​ផលិតកម្ម​ដែលមាន​ងារ​ជា​ជំទាវ​គឺ​អ្នកស្រី ស៊ួ​រ វ៉ាន់​នី ចង់ឃើញ​កូនចៅ​ចាស់ៗ​បាន​ជួបជុំគ្នា​ទាំងអស់​នៅ​ខេត្តបាត់ដំបង ថ្ងៃនោះ​។​
​ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏​ផ្តល់យោបល់​ទៅវិញ​គឺ​ពុំគួរ​ហៅ​តារាចម្រៀង​កំពូលៗ​ទាំង​នោះឡើយ ពីព្រោះ​បើ​គាត់​មិនបាន​ទៅ​នាំ​តែ​មីង​ខឹង (​ខ្ញុំ​ដឹងចិត្ត​គាត់​) ម្យ៉ាងទៀត​ក៏​ពិបាក​បន្ទោស​ពួកគាត់​ទាំង​នោះដែរ ព្រោះ​ការងារ ពួកគាត់​ប្រហែល​ទទួល​ច្រើន បើ​ចំ​ថ្ងៃ​ខ្លះ​ពួកគាត់​ទំនេរ​ពួកគាត់​នឹង​ទៅ​ប៉ុន្តែ ក្នុងចំណោម​អ្នក​ដែល អ្នកស្រី ស៊ូ វ៉ាន់​នី ប្រតិកម្ម​ថា​ជា​មនុស្ស​រមិលគុណ​នោះ អ្នកស្រី​ក៏បាន​និយាយ​ចំៗ​ទៅលើ​សារ​មួយ​ដែល​គេ​និយាយថា សារ​របស់ ឳ​ក សុគន្ធ​កញ្ញា ថា​បាន​សូមទោស​អ្នកស្រី​នោះ គឺ​អ្នកស្រី និយាយថា​ជា​រឿង​មិន​ពិត ។​

​អ្នកស្រី​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា ៖ ការដែល​កញ្ញា​បាន​និយាយថា ក៏បាន​ធ្វើការ​សុំទោស​គា​ត់​រួចរាល់​ហើយ​នោះ តាមពិតទៅ​គឺ​មិនមាន​ទាល់តែសោះ ចាប់តាំងពី​ថ្ងៃ​ដែល​លោកស្រី​អញ្ជើញ​នាង​មក គឺ​លោកស្រី​មិនបាន​ទទួលដំណឹង​អ្វី​ទាំង​អស់ពី​កញ្ញា សូម្បីតែ​សារ​ជូនពរ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ៕


loading...